កូវីដ-១៩

សាំងហ្គាពួរថ្ងៃនេះរកឃើញករណីកូវីដ១៩ ថ្មីចំនួន ៣៤៧ ដែលនាំឱ្យករណីសរុបមាន ៤៦,៦៣០ករណី

BY
autoadmin
July 14, 2020

ប្រទេសសាំងហ្គាពួរនៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ បានរាយការណ៍ថា ខ្លួនរកឃើញករណីថ្មីនៃអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤៧នាក់ ដែលនាំឱ្យចំនួនសរុបមាន ៤៦,៦៣០ ករណី។ ក្នុងនោះផងដែរមានករណីក្នុងសហគមន៍ចំនួន៧នាក់ ខណៈករណីនាំចូលមាន២នាក់ ហើយក្រៅពីនោះគឺសុទ្ធតែជាពលករបរទេស ដែលស្នាក់នៅផ្ដុំគ្នានៅអន្តេវាសិកដ្ឋាន។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 របស់ប្រទេសនេះគឺមាន២៦នាក់ដដែល ប៉ុន្តែក៏មានអ្នកស្លាប់ក្រោយជាពីជំងឺ COVID-19 តែនៅមានជំងឺប្រចាំកាយចំនួន ១៤ នាក់ផងដែរ។

គិតចាប់តាំងពីក្រសួងសុខាភិបាលបានចុះតេស្ដរកជំងឺ COVID-19 ពីពលករនៅអន្តេវាសិកដ្ឋាន ពួកគេបានធ្វើតេស្ដលើមនុស្សចំនួន ២១៥,០០០ នាក់រួចមកហើយ ដែលស្មើឱ្យ ២ ភាគ ៣ ឬ ៧០% នៃចំនួនពលករសរុប។ រហូតដល់ពេលនេះសាំងហ្គាពួរបានព្យាបាលអ្នកជំងឺ COVID-19 បានចំនួន ៤២,៥២៧ នាក់ បន្ទាប់ពីមានអ្នកជាចំនួន ២៥៦នាក់ ទើបតែត្រូវបានរំសាយ។ ឥឡូវនេះករណីនៅទូទាំងពិភពលោកគឺមានករណីជំងឺ COVID-19 ចំនួនជាង ១៣លាននាក់ ខណៈមានពលរដ្ឋ ៥៧៤,០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: