ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន បកស្រាយ និងពន្យល់រឿង មនុស្ស ៨ នាក់នៅខណ្ឌឬស្សីកែវ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែង

    BY Khmernote Media July 15, 2020
    លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន បកស្រាយ និងពន្យល់រឿង មនុស្ស ៨ នាក់នៅខណ្ឌឬស្សីកែវ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែង

    លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើការបកស្រាយ និងពន្យល់ចំពោះករណីគណនីហ្វេសបុកដែលមានឈ្មោះ មន្ទីរពេទ្យបង្អែក សម្តេចឪ សម្តេចម៉ែ ដែលបានបង្ហោះកាលពីយប់មិញពាក់ព័ន្ធនឹងមនុស្ស ៨ នាក់នៅខណ្ឌឬស្សីកែវ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែង។ បន្ទាប់ពីធ្វើការបង្ហោះភ្លាមៗ នៅក្នុង Group Telegram របស់លោកជំទាវ ឱ​ វណ្ណឌីន ជាមួយនឹងអ្នកសារព័ត៌មាន លោកជំទាវបានបកស្រាយថា៖

    “ខ្ញុំសូមជម្រាបជូនថា៖​ ការដឹកពួកគាត់នេះ​ មិនទាន់អាចថាពួកគាត់មានវីរុសកូវីដ-១៩នោះទេ។ ពួកគាត់ជាអ្នកធ្វេីដំណេីរមកពីប្រទេសម៉ាឡេស៊ីតាមជេីងហោះហេីរផ្សេង​ ដែលមិនមានវិជ្ជមានវីរុសកូវីដ-១៩។ តែដោយសារពួកគាត់ជាអ្នកដែលបានស្នាក់នៅរងចាំលទ្ធផលតេស្តនៅទីតាំងមួយ​ (ក្នុងជាន់ខុសគ្នា) ដែលមានអ្នកដំណេីរតាមជេីងហោះហេីរដែលបានរកឃេីញអ្នកវិជ្ជមានវីរុសកូវីដ-១៩​ក្នុងពេលថ្មីៗនេះចំនួន​ ២៤នាក់​ ដូច្នេះ​ ដេីម្បីស្រាវជ្រាវបន្ថែមក្រែងមានការចម្លងបន្តគ្នាពីអ្នកជំងឺកូវីដ-១៩​ ដែលបានរកឃេីញនោះ​ និងដេីម្បីការពារការចម្លងបន្ត”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay