ខ្មែរណូត

ស្វែងរក

  • រថយន្ត

    ជឿអត់! រថយន្ដព្រូសមួយគ្រឿងនេះ មានកម្លាំងម៉ាស៊ីនជិតស្មើរថយន្ដប្រណាំង Formula 1?

    BY Khmernote Media May 17, 2018
    ជឿអត់! រថយន្ដព្រូសមួយគ្រឿងនេះ មានកម្លាំងម៉ាស៊ីនជិតស្មើរថយន្ដប្រណាំង Formula 1?

    មនុស្សភាគច្រើនប្រាកដជាស្គាល់ហើយនូវរថយន្ដប្រភេទ Hatch back របស់ក្រុមហ៊ុន Toyata ម៉ូដែល Prius ដែលល្បីថាស៊ីសាំងតិចបំផុត ហើយមានភ្ជាប់មកជាមួយនឹងប្រព័ន្ធ Hybrid ទៀត។ ដោយឡែក សម្រាប់ទីផ្សារប្រទេសកម្ពុជា យើងក៏សង្កេតឃើញប្រជាជនភាគច្រើននិយមជិះរថយន្ដនេះដែរ ដោយហេតុស៊ីសាំងតិច និងខូចក៏ចំណាយប្រាក់ដើម្បីជួសជុលអស់តិចដូចគ្នាដែរ។

    Toyota Prius រឺខ្មែរយើងនិយមហៅថាអាព្រូស មានភ្ជាប់មកជាមួយនឹងកម្លាំងម៉ាស៊ីនត្រឹម 1.5L ស៊ីឡាំង4 ជាមួយនឹងកម្លាំងសេះ 110hp ប៉ុណ្ណោះ។ ប៉ុន្ដែកាលពីពេលថ្មីៗនេះ មានអ្នកច្នៃរថយន្ដមួយក្រុមបានយករថយន្ដប្រភេទនេះមកកែច្នៃឡើងវិញ ដោយផ្លាស់ប្ដូរម៉ាស៊ីនទាំងមូលឲ្យមានកម្លាំងរហូតដល់ទៅ 800hp ឯណោះ។

    អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺ អាព្រូសមួយគ្រឿងនោះបានទទួលការផ្លាស់ប្ដូរកម្លាំងម៉ាស៊ីនមកជា 4.5L វិញ ជាមួយនឹងប្រអប់លេខដៃ 6លេខ ប្រព័ន្ធប្រាំងថ្មី កុងទ័រកំណត់ល្បឿនថ្មីផងដែរ និងគ្រឿងក្រោមថ្មីផងដែរ។ ក្រុមអ្នកច្នៃរថយន្ដទាំងនោះក៏បានដាក់ឈ្មោះថ្មីឲ្យ Toyota Prius នោះដែរគឺ Toyota PriuSRT8 ហើយវាពិតជាមានសមត្ថភាពមិនចាញ់ប្រភេទរថយន្ដប្រណាំង Formula 1 ឡើយ។

    Fu

    ប្រភព៖ Facebook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay