ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រាន់តែយកផ្លែម្នាស់មកធ្វើបែបនេះសោះ ក៏អាចព្យាបាលជំងឺផ្សេងៗ និងផ្ដល់ឲ្យអ្នកនូវសុខភាពល្អប្រសើរបានដែរ

    BY Khmernote Media May 17, 2018
    គ្រាន់តែយកផ្លែម្នាស់មកធ្វើបែបនេះសោះ ក៏អាចព្យាបាលជំងឺផ្សេងៗ និងផ្ដល់ឲ្យអ្នកនូវសុខភាពល្អប្រសើរបានដែរ

    ម្នាស់ គឺជាផ្លែឈើត្រូពិចមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ bromelain ព្រមទាំងសារធាតុចិញ្ចឹមសំខាន់ៗចាំបាច់សម្រាប់រាងកាយដើម្បីទទួលបានសុខភាពល្អ។ ទឹកត្រាំផ្លែម្នាស់ គឺជាភេសជ្ជៈដ៏មានអត្ថប្រយោជន៍យ៉ាងខ្លាំង ដោយវាអាចជួយអ្នកក្នុងការកាត់បន្ថយអាការៈការហើម ឬឈឺចាប់ក្នុងសន្លាក់ សម្រកទម្ងន់ និងបង្កើនភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំថែមទៀតផង។ អត្ថខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបៀបនៃការធ្វើទឹកផ្លែម្នាស់ រួមជាមួយអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើននៃទឹកភេសជ្ជៈនេះចំពោះសុខភាព ៖

    – គ្រឿងផ្សំ និងរបៀបធ្វើភេសជ្ជៈផ្លែម្នាស់៖ ម្នាស់ទំហំកណ្ដាល ឬមធ្យម ១ ផ្លែ, ជីអង្កាម ៦ ស្លឹក និងទឹកធម្មតា ១ លីត្រ។ ដំបូងត្រូវចិតសំបកម្នាស់ចេញសិន បន្ទាប់មកសឹមកាត់ផ្លែម្នាស់ឲ្យទៅជាដុំ ឬចំណិតតូចៗ។ ចាក់ទឹកចូលក្នុងក្រឡស្អាតមួយ ហើយបន្ទាប់មកបន្ថែមដុំផ្លែម្នាស់ និងស្លឹកជីអង្កាមចូល។ បិទគម្របក្រឡឲ្យជិត និងរក្សាទុកក្នុងទូរទឹកកកសម្រាប់រយៈពេលពី ៨ ទៅ ១០ ម៉ោង។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរចំពោះសុខភាព និងទទួលបានថាមពលបន្ថែម ហើយស្រស់ស្រាយពេញមួយថ្ងៃ ចូរទទួលទានទឹកផ្លែម្នាស់ ១ ភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង ឬនៅពេលពោះទទេរមិនទាន់បរិភោគអាហារពេលព្រឹក។ ទោះជាយ៉ាងណា បន្ទាប់ពីទទួលទាន ១ កែវ ដំបូងនៅពេលព្រឹកហើយនោះ អ្នកក៏អាចបន្តទទួលទានភេសជ្ជៈនេះនៅខណៈពេលណាមួយពេញមួយថ្ងៃបានផងដែរ។

    – អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ទឹកផ្លែម្នាស់ចំពោះសុខភាព និងសម្រស់

    ១. ធ្វើឲ្យមុខងារនៃក្រពេញទីរ៉ូអ៊ីតមានភាពប្រសើរឡើង ៖ ទឹកផ្លែម្នាស់ គឺមានផ្ទុកនូវសារធាតុអ៊ីយ៉ូដ និង bromelain (សារធាតុប្រឆាំងនឹងអុកស៊ីតកម្មធម្មជាតិ) ក្នុងកម្រិតខ្ពស់ដែលមានប្រសិទ្ធិភាពជួយបង្កើនមុខនៃក្រពេញទីរ៉ូអ៊ីត និងបង្ការនូវរាល់បញ្ហាផ្សេងៗទាក់ទងនឹងអ័រម៉ូនទីរ៉ូអ៊ីត។

    ២. ធ្វើឲ្យការរំលាយអាហារមានភាពប្រសើរឡើង ៖ សារធាតុប្រឆាំងនឹងអុកស៊ីតកម្មធម្មជាតិ Bromelain ដែលមានក្នុងផ្លែម្នាស់នឹងជួយសម្រួលដល់ការរំលាយអាហារ ក៏ដូចជាធ្វើឲ្យរាងកាយអាចរំលាយប្រូតេអ៊ីនបានកាន់តែប្រសើរជាងមុន។

    ៣. កម្ចាត់ពពួកប៉ារ៉ាស៊ីតក្នុងពោះវៀន ៖ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលទានទឹកផ្លែម្នាស់សម្រាប់រយៈពេល ៣ ថ្ងៃជាប់គ្នា គឺអាចកម្ចាត់ពពួកប៉ារ៉ាស៊ីត និងដង្កូវក្នុងពោះវៀនបាន។

    ៤. ប្រយុទ្ធប្រឆាំងនឹងការរលាក ៖ ផ្លែម្នាស់មានផ្ទុកនូវសារធាតុ bromelain ដែលប្រឆាំងនឹងការរលាកក្នុងរាងកាយ ក៏ដូចជាបន្សាបនូវជាតិពុលចេញពីជាលិកា និងសរីរាង្គផ្សេងៗផងដែរ។ លើសពីនេះទៅទៀត ការទទួលទានទឹកផ្លែម្នាស់ជាប្រចាំនឹងជួយព្យាបាលជំងឺរលាកសន្លាក់។

    ៥. ធ្វើឲ្យធ្មេញ និងអញ្ចាញមានសុខភាពល្អរឹងមាំ ៖ ទឹកផ្លែម្នាស់ ក៏មានផ្ទុកនូវជាតិកាល់ស្យូមខ្ពស់ដែលមានសារៈសំខាន់ចំពោះសុខភាពឆ្អឹង និងធ្មេញផងដែរ។

    ៦. ធ្វើឲ្យកម្រិតអេឡិចត្រូលីត្រក្នុងរាងកាយមានតុល្យភាព ៖ ទឹកផ្លែម្នាស់មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយធ្វើឲ្យមានតុល្យភាពនៃកម្រិតអេឡិចត្រូលីត្រក្នុងរាងកាយ និងព្យាបាលអាការៈឆាប់អស់កម្លាំង។

    7. កម្ចាត់ជាតិពុលចេញពីរាងកាយ ៖ អង់ស៊ីម និងសារធាតុប្រឆាំងអុកស៊ីតកម្មពិសេសដែលមាននៅក្នុងភេសជ្ជៈផ្លែម្នាស់មានប្រសិទ្ធភាពបន្សាបជាតិពុលចេញពីរាងកាយ។

    ៨. បង្ការជំងឺមហារីក ៖ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា សារធាតុ bromelain គឺមានប្រសិទ្ធភាពខ្លាំងជាង 5-fluorouracil (ថ្នាំគីមីម្យ៉ាងដែលត្រូវបានប្រើប្រាស់ព្យាបាលប្រឆាំងនឹងប្រភេទនៃជំងឺមហារីកមួយចំនួន)។

    ៩. ធ្វើឲ្យការមើលឃើញមានភាពប្រសើរឡើង ៖ ផ្លែម្នាស់មានផ្ទុកនូវសារធាតុ beta-carotene ខ្ពស់ដែលជួយធ្វើឲ្យការមើលឃើញមានភាពប្រសើរឡើង ក៏ព្រោះវាជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ អ្នកស្រាវជ្រាវជាច្រើនបានបញ្ចាក់ថា ការទទួលទានទឹកម្នាស់ ៣ កែវ ឬច្រើនជាងនេះជាប្រចាំអាចកាត់បន្ថយហានិភ័យនៃបញ្ហាចក្ខុវិស័យទាក់ទងនឹងអាយុដូចជា ការថយចុះនៃការមើលឃើញដែលជាមូលហេតុចម្បងនៃភាពពិការភ្នែកចំពោះមនុស្សចាស់។

    ១០. ជួយសម្រកទម្ងន់ ៖ ផ្លែម្នាស់ គឺជាសារធាតុចិញ្ចឹមមួយដ៏ខ្លាំងក្លាដែលអាចកាត់បន្ថយទឹកច្រើនហួសប្រមាណនៅក្នុងរាងកាយ ហើយគ្រប់គ្រងការស្ដុកទឹក។ វាក៏ជួយជំរុញការដុតរំលាយអាហារក្នុងរាងកាយផងដែរ ដូច្នេះវានឹងជួយដល់ដំណើរការនៃការស្រកទម្ងន់៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Healthyfoodhouse

    Share This Post:
    MPO4D jitutoto mpo4d Mpoplay