ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ស្រីចំនួន ០១នាក់ និងដកហូតគ្រឿងញៀនចំនួន ១០ កញ្ចប់ ត្រូវបានសមត្ថកិច្ចជំនាញបង្គ្រាបបាន

    BY Khmernote Media July 15, 2020
    ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ស្រីចំនួន ០១នាក់ និងដកហូតគ្រឿងញៀនចំនួន ១០ កញ្ចប់ ត្រូវបានសមត្ថកិច្ចជំនាញបង្គ្រាបបាន

    ស្រុកបន្ទាយមាស៖ ថ្ងៃច័ន្ទ ០៨រោច ខែអាសាឍ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២១:៣០នាទី កម្លាំងជំនាញ បានបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ។

    ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ស្រីចំនួន ០១នាក់ និងដកហូតគ្រឿងញៀនចំនួន ១០កញ្ចប់ (ធំចំនួន ០៣ កញ្ចប់) រួមមាន ៖
    ១. ឈ្មោះ អុក ឡុង ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ។
    ២. ឈ្មោះ ពេញ នី ភេទស្រី អាយុ ៣៧ឆ្នាំ នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ។
    ៣. ឈ្មោះ សាយ ចាន់ទ្រា ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិត្រែង ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ។
    ៤. ឈ្មោះ ជី ក្រឹម ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។

    បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay