ព័ត៌មានជាតិ
ឆេះផ្ទះលក់គ្រឿងសំអាងមួយទៀត នៅទល់មុខផ្ទះលក់គ្រឿងសង្ហារឹម ដែលបានឆេះកាលពីព្រឹកមិញ ក្នុងខណ្ឌបឹងកេងកង
BY Khmernote Media
July 15, 2020
ភ្នំពេញ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅម៉ោង ០៣:០០នាទី មានករណីអគ្គិភ័យឆេះនៅ «ហ្គូរី គ្រឿងសំអាង» ដែលមានកម្ពស់ ៣ជាន់ ឆេះបន្ទប់០១ នៅជាន់ទី២ នៃអគារ ទល់មុខនឹងហាងលក់គ្រឿងសង្ហារឹមដែលឆេះពីម៉ោង ១០:៣០នាទីព្រឹកមិញ ដែលស្ថិតនៅទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ស្ថិតក្នុងក្រុមទី២ ភូមិ១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយការខិតខំប្រឹងប្រែងពីសមត្ថកិច្ចបានគ្រប់គ្រងអស់ទាំងស្រុងហើយ អគ្គិភ័យឆេះនេះសង្ស័យដោយសារផ្ទុះសេខ្សែភ្លើងទើបបណ្ដាលឲ្យមានការឆាបឆេះកើតមានឡើង ។









ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត