ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អនុក្រឹត្យផ្លូវការរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យឈប់សម្រាកការងារ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា

    BY Khmernote Media July 15, 2020
    អនុក្រឹត្យផ្លូវការរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យឈប់សម្រាកការងារ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា

    ពេលផ្លូវការហើយ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេបតីតេជោហ៊ុន សែន បានចេញអនុក្រឹត្យផ្លូវការអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកការងារចាប់ពីថ្ងៃទី១៧-២១ ខែសីហា សងថ្ងៃបុណ្យចូលឆ្នាំថ្មី។

    គួរបញ្ជាក់ថាកាលពីម្សិលមិញនេះ សម្តេចតេជោក៏បានបញ្ជាក់ថា រើសយកថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា សរុបចំនួន៥ថ្ងៃជាថ្ងៃឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំខ្មែរ ពោលគឺពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។ សម្តេចបានមានប្រសាសន៍បន្ថែមទៀតថា សម្រាប់មន្ត្រីរាជការ អាចមានឱកាសឈប់សម្រាកបានដល់៩ថ្ងៃ ដោយរាប់បញ្ចូលថ្ងៃសម្រាកសៅរ៍អាទិត្យ មុនថ្ងៃសង និង សៅរ៍អាទិត្យ ក្រោយថ្ងៃសង ដូច្នេះគឺ៩ថ្ងៃជាប់គ្នា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay