ខ្មែរណូត

ស្វែងរក

  • រថយន្ត

    រថយន្ដ Toyota Camry ស៊េរីឆ្នាំ2021 បង្ហាញខ្លួនហើយ រូបរាងកាន់តែអ៊ែមជាងមុន

    BY autoadmin July 15, 2020
    រថយន្ដ Toyota Camry ស៊េរីឆ្នាំ2021 បង្ហាញខ្លួនហើយ រូបរាងកាន់តែអ៊ែមជាងមុន

    រថយន្ដ Toyota Camry ស៊េរីឆ្នាំ2021 បានបង្ហាញខ្លួនជាផ្លូវការហើយ ជាមួយនឹងការធ្វើបច្ចុប្បន្នភាពថ្មីៗជាច្រើន។ ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចំពោះត្រកូលមួយនេះ គឺមុខងារ Toyota Safety Sense, មុខមាត់ថ្មីសម្រាប់ XSE Hybrid និងជម្រើសជាច្រើនទៀត ដែលត្រូវបានរចនាឡើងដើម្បីរក្សាឈ្មោះជារថយន្តលក់ដាច់បំផុតរបស់ខ្លួន។ ម៉ូដែល Camry មានអាយុកាលជិត ៤០ឆ្នាំហើយ ហើយជំនាន់ថ្មី XV70 បច្ចុប្បន្នគឺទើបតែមានពីឆ្នាំ២០១៧នេះទេ។

    និយាយដល់មុខងារ Toyota Safety Sense 2.5 វាគឺជាការផ្លាស់ប្តូរធំបំផុតមួយ ដែលនឹងមានបំពាក់លើគ្រប់កម្រិត (grades) របស់រថយន្ត Camry ស៊េរីឆ្នាំ2021 ហើយក៏មានការធ្វើឱ្យប្រសើរឡើងពីជំនាន់ 2.0 ជាមួយនឹងកាម៉េរាមានគុណភាពខ្ពស់, ប្រព័ន្ធរ៉ាដាជួយដល់ការពង្រីក, ឆ្លើយតបនៅក្នុងស្ថានភាពងងឹតល្អជាងមុន, មុខងារ pre-collision intersection support (ជំនួយបន្ទាប់បន្សំក្នុងពេលយានយន្តអាចនឹងមានគ្រោះថ្នាក់), ជំនួយដៃចង្កូត, បន្ថយល្បឿនដោយស្វ័យប្រវត្តិតាមល្បឿនរថយន្តខាងមុខ (Adaptive Cruise Control) និងជំនួយក្នុងការប្ដូរគន្លងផងដែរ។

    Toyota និយាយថាមុខងារ Safety Sense 2.5 មានតែលើ Camry ស៊េរីឆ្នាំ2021 នេះប៉ុណ្ណោះ ប៉ុន្តែនឹងមានលើគ្រប់ម៉ាករបស់ Toyota នាពេលអនាគត។ រថយន្ត​ Camry ស៊េរីឆ្នាំ2021 នឹងមានរូបរាងប្រហាក់ប្រហែលគ្នាផងដែរ ដោយគ្រប់កម្រិតនឹងមានប៉ាណាមុខថ្មីកែប្រែថ្មីទាំងអស់ ប៉ុន្តែគួរឱ្យស្ដាយដោយប្រភេទ L ដែលជាកម្រិតធូរថ្លៃជាងគេនឹងលែងមានទៀតហើយ ដោយជំនួសមកវិញជាមួយប្រភេទ LE ។ រថយន្ត Camry XSE Hyrbid នៅតែបំពាក់ម៉ាស៊ីនចំណុះ 2.5លីត្រ 4ស៉ីឡាំង ជាមួយនឹងកម្លាំង 208សេះ នឹងកម្លាំងបង្វិល 163 ផោន-ហ្វីត (221Nm)។

    សម្រាប់រថយន្ត Carmy ដើរដោយថាមពលហ្គាស់នៅតែមានជម្រើស ២ដដែល ដោយមានមួយជា ម៉ាស៊ីនចំណុះ 2.5 កម្លាំង 203សេះ និងកម្លាំងបង្វិល 184 ផោន-ហ្វីត (250nm) និងមួយទៀតជាម៉ាស៊ីន V6 ទំហំ 3.5 មានកម្លាំង 301សេះ និងកម្លាំងបង្វិល 267 ផោន-ហ្វីត (362nm) ។ នៅមានមុខងារ និងការកែប្រែជាច្រើនទៀតសម្រាប់ រថយន្ត​ Camry ស៊េរីឆ្នាំ2021 ក៏ប៉ុន្តែចំពោះតម្លៃគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ហើយក៏មានជម្រើសថ្នាក់រហូតដល់ទៅ ១៧កម្រិត សម្រាប់ឆ្នាំ2021នេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Motor1

    Share This Post: