ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លេងសើចម៉េចបាន ! ជួងគ្រាប់បែកខ្នាតយក្ស នៅក្នុងសាលាមួយ ក្នុងខេត្តព្រៃវែង ត្រូវបានស៊ីម៉ាក់ ដកហូត

    BY Khmernote Media July 15, 2020
    លេងសើចម៉េចបាន ! ជួងគ្រាប់បែកខ្នាតយក្ស នៅក្នុងសាលាមួយ ក្នុងខេត្តព្រៃវែង ត្រូវបានស៊ីម៉ាក់ ដកហូត

    សំបកគ្រាប់បែកខ្នាតយក្សមួយគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាមត្រូវបានគេយកទៅធ្វើជួងគោះលាន់រំពងនៅក្នុងវិទ្យាល័យ ជាស៊ីម រក្សជ័យ ស្ថិតនៅក្នុងភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជួងគ្រាប់បែកខ្នាតយក្សមួយនេះដែរត្រូវបាន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC ធ្វើការដកហូតបានសំរេចនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ។

    បើតាមការអោយដឹងនៅលើទំព័រ Facebook លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានរៀបរាប់ថា៖ “ឈប់លឺសំលេងជួងគ្រាប់បែកទៀតហេីយ​!! ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០២០នេះ​ ដកហូតបានសំរេច! សូមអរគុណលោកនាយកសាលានិងប៉ូលីសមូលដ្ឋានចូលរួមសហការ! និងសូមអរគុណលោកម្ចាស់fab​ account ឈ្មោះAngkor Thom ដែលបានផ្តល់ពត៌មាននេះ។”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay