ប្រេងទាំង ៤ប្រភេទដែលជួយឲ្យរោមចិញ្ចើមរបស់អ្នកក្រាស់ស្អាតបែបធម្មជាតិ
នារីៗគ្រប់រូបសុទ្ធសឹងតែចង់ទទួលបាននូវភាពស្រស់ស្អាត ហើយក្រៅពីការតុបតែងមុខអ្វីដែលខ្វះមិនបាននោះគឺការមានរោមចិញ្ចើមក្រាស់ស្អាត។ ដែលនារីៗតែងតែចំណាយថវិកានៅក្នុងសាកចិញ្ចើមដើម្បីទទួលបាននូវភាពស្រស់ស្អាត និងមានចិញ្ចើមក្រាស់ល្អ។ ពេលនេះអ្នកពុំចាំបាច់ចំណាយលុយតទៅទៀតនោះទេ ត្រឹមតែអនុវត្តន៏វិធីទាំងនេះនឹងទទួលបានប្រសិទ្ធិភាពជាមិនខាន៖
១. ប្រេងអូលីវ៖ ដោយសារតែប្រេងអូលីវមានជាតិវីតាមីន Aនិង Eដែលជួយបណ្ដុះរោមចិញ្ចើមបានក្រាស់ល្អ។ ដោយអ្នកគ្រាន់តែយកមកបន្ដក់ពី ២ទៅ ៣ដំណក់បន្ទាប់មកទុកវាចោលប៉ុន្មានម៉ោងនោះអ្នកនឹងទទួលបានលិទ្ធផល។

២. ប្រេងដូង៖ ជាប្រេងមួយប្រភេទដែលមានភាពងាយស្រួលនៅក្នុងការប្រើ ដោយគ្រាន់តែយកវាមកលាបនៅលើចិញ្ចើមមុនពេលចូលគេង ហើយចាំលាងសំអាតនៅព្រឹកថ្ងៃបន្ទាប់ជាការស្រេច ដែលការធ្វើបែបនេះគឺជួយឲ្យរោមចិញ្ចើមអ្នកក្រាស់និងជួយបន្ថែមនូវជាតិសំណើម។

៣. ប្រេង Castor៖ នេះជាប្រភេទប្រេងដែលល្អបំផុតព្រោះវាសំបូរទៅដោយប្រូតេអ៊ីនដែលជួយរោមចិញ្ចើមក្រាស់ ប៉ុន្ដែមុននឹងធ្វើការលាបពីលើចិញ្ចើមអ្នកគួរតែសាកល្បងនៅលើដៃជាមុនសិនដើម្បីប្រាកដចិត្តថាវាមិនបង្កភាពរលាក។

៤. ប្រេងអាល់ម៉ុង៖ មានផ្ទុកសារធាតុអង់ទីអុកស៊ីដង់និងវីតាមីន E ដែលជួយឲ្យរោមចិញ្ចើមលូតលាស់បានឆាប់រហ័ស។ ដោយអ្នកគ្រាន់តែយកវាមកម៉ាស្សាតិចៗនៅលើចិញ្ចើមប្រហែលជា ២ម៉ោងរួចចាំលាងទឹកចេញ៕

អត្ថបទ៖ Sai
ប្រភព៖timesofindia