ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីពលរដ្ឋកាប់ផ្លូវពាក់កណ្តាលហើយស្ទូងស្រូវពីលើ ផ្លូវចេញចូលក្នុងភូមិ ពេលនេះព្រមចាក់ដីលុបវិញហើយ , លោកអភិបាលស្រុក ​រមាសហែក ឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល ជួយសម្រួលក្នុងការខូចខាត

    BY Khmernote Media July 16, 2020
    ករណីពលរដ្ឋកាប់ផ្លូវពាក់កណ្តាលហើយស្ទូងស្រូវពីលើ ផ្លូវចេញចូលក្នុងភូមិ ពេលនេះព្រមចាក់ដីលុបវិញហើយ , លោកអភិបាលស្រុក ​រមាសហែក ឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល ជួយសម្រួលក្នុងការខូចខាត

    ស្វាយរៀង​ ៖​ យោងតាមប្រភព​ពីរដ្ឋបាល​ស្រុក​រមាសហែក  បានឲ្យដឹងថានៅព្រឹកថ្ងៃទី15 ខែកក្កដា ឆ្នាំ 2020 លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានដឹកនាំក្រុមការងារចុះដោះស្រាយករណីប្រជាពលរដ្ឋឈ្មោះ ពៅ សារិត ប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិតាហង់ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានកាប់ផ្លូវពាក់កណ្តាលហើយស្ទូងស្រូវពីលើ ផ្លូវចេញចូលក្នុងភូមិ។

    ជាលទ្ធផលឈ្មោះពៅ សារិត និងប្រពន្ធបានព្រមព្រៀងលើកដីចាក់បំពេញផ្លូវនោះឡើងវិញ ដើម្បីអោយប្រជាពលរដ្ឋឆ្លងកាត់ជាធម្មតា។ ក្នុងនោះលោកអភិបាលស្រុក បានជួយឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល។ សូមបញ្ជាក់ថា ចំពោះថវិកានេះ គឺមិនមែនទិញទឹកចិត្តគាត់ទេ គឺជួយសម្រួលក្នុងការខូចខាតតែប៉ុណ្ណោះ៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay