ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សង្ស័យស្រវឹងបើករថយន្តលឿនជ្រុលបុកបង្គោលជិនស្ថានទូតចិន សំណាងគ្មានអ្នករបួស

    BY Khmernote Media July 16, 2020
    សង្ស័យស្រវឹងបើករថយន្តលឿនជ្រុលបុកបង្គោលជិនស្ថានទូតចិន សំណាងគ្មានអ្នករបួស

    ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យថាស្រវឹងស្រាខ្លាំង​ហើយ បានបើករថយន្ត Toyota Prius មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកបង្គោលកៅឡាក់ជិតស្ថានទូតចិន​បណ្ដាលឲ្យបាក់អស់១ដើ​ម កាលពីវេលាម៉ោង ២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២០​ នៅចំណុចមុខស្ថានទូតចិន​ តាមផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់ទួលទំពូងទី២​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

    តាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត មួយគ្រឿងម៉ាក Toyota Prius​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2AH-005 បើកបរដោយបុរសម្នាក់​ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន​ លុះមកដល់កន្លែងកើតហេតុរថយន្តក៏រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកសសរកៅឡាក់ជិតស្ថានទូតចិន​បណ្តាលឲ្យបាក់អស់១ដើម​ ចំណែករថយន្តរងការខូចខាតបន្តិចបន្តួច ហើយសំណាងល្អគ្មានអ្នករងរបួសឡើយ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុទាក់ទងទៅខាងជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់៕​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay