ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់អូសឆៃកែដឹកមិត្តស្រីធ្វើដំណើរកំសាន្តចំងាយជាង២,០០០គីឡូម៉ែត្រទៅគ្រប់កន្លែង ដែលនាងប្រាថ្នា ដើម្បីជាជំនូនសុំនាងរៀបការ

    BY Khmernote Media May 17, 2018
    បុរសម្នាក់អូសឆៃកែដឹកមិត្តស្រីធ្វើដំណើរកំសាន្តចំងាយជាង២,០០០គីឡូម៉ែត្រទៅគ្រប់កន្លែង ដែលនាងប្រាថ្នា ដើម្បីជាជំនូនសុំនាងរៀបការ

    ប្រទេសចិន ៖ ការសុំរៀបការបែបរ៉ូមែនទិចកំពុងត្រូវគេពេញនិយមខ្លាំងណាស់ក្នុងពេញបច្ចុប្បន្ននេះ ពួកគេជ្រើសរើសវិធីសាស្រ្តខុសៗគ្នាដើម្បីធ្វើអោយដៃគូមម្ខាងទៀតរំភើបជាមួយការសុំរៀបការនេះ។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយការសុំរៀបការដ៏រំជួលចិត្តមួយ ដែលបុរសប្រើពេលជាងមួយខែអូូសឆៃកែ ដើម្បីនាំមិត្តស្រីរបស់ខ្លួនទៅកន្លែងដែលនាងប្រាថ្នា ហើយបានសុំនាងរៀបការនៅទីនោះតែម្តង។ តាមប្រភពអោយដឹងថាគូរស្នេហ៍មួយគូនេះរស់នៅតំបន់ភ្នំនាខេត្ត Gansu​ ភាគខាងជើងប្រទេសចិន។ បុរសម្នាក់នេះមានឈ្មោះ Wang គាត់ប្រាប់ថាមិត្តស្រីរបស់គាត់តែងតែមានបំណងចង់មកលេងសមុទ្រ គាត់បានសន្យានឹងនាងថានាំនាងមកអោយបានទីបំផុតគាត់ក៏អាចធ្វើបានមែន។

    សង្សារបស់លោក Wang បានប្រាប់ថានាងនឹងយល់ព្រមរៀបការជាមួយនឹងគាត់ប្រសិនបើគាត់អោយសម្រេចបំណងប្រាថ្នា ដំណើរកំសាន្តជាង២០,០០គីឡូម៉ែត្ររបស់នាងបាន។ គាត់បានចាប់ផ្តើមប្រើឆៃកែអូសមិត្តស្រីខ្លួនដើរលេងកាលពីជាង១ខែមុន គោលដៅដំបូងបង្អស់សមុទ្រ​ក្នុងតំបន់ Weihai ខេត្ត Shandong ។ ក្នុងដំណើរជាង១០០០គីឡូម៉ែត្រ គាត់ចំនាយពេលអស់ជាង៤០ថ្ងៃទើបអាចអូូសមិត្តស្រីរបស់ខ្លួនមកដល់តំបន់ Zhengzhou ភាគកណ្តាលនេៃខេត្ត Henan កាលពីថ្ងៃសុក្រអាទិត្យមុននេះ។ មិត្តស្រីរបស់លោក Wang បាននិយាយថាពួកគេតែងតែដើរបណ្តើរគ្នានៅតាមដងផ្លូវ នាងទៅអង្គុយលើឆៃកែនៅពេលដែលអស់កំលាំងដោយមានលោក Wang ជាអ្នកអូស នាងក៏មាននាទីជាអ្នកអូសវាដែលនៅពេលដែលលោក Wang មានអារម្មណ៍ថាហត់នឿយ៕
    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay