ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហ៊ានណាស់! បុរសម្នាក់ឈរលក់គ្រឿងញៀនដូចឈរលក់ឥវ៉ាន់នៅផ្លូវ៦០ម៉ែត្រ ត្រូវសមត្ថកិច្ចក្របួចជាប់

    BY Khmernote Media July 16, 2020
    ហ៊ានណាស់! បុរសម្នាក់ឈរលក់គ្រឿងញៀនដូចឈរលក់ឥវ៉ាន់នៅផ្លូវ៦០ម៉ែត្រ ត្រូវសមត្ថកិច្ចក្របួចជាប់

    រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់ ដកហូតក្រាមសថ្លា ១កញ្ចប់ធំល្មម ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    ជនសង្ស័យដែលឃាត់ខ្លួនបានមាន ឈ្មោះ ផេន ម៉េងអាន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ មុននឹងឈានដល់ការចាប់ឃាត់ខ្លួន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុច កើតហេតុខាងលើក៏ប្រទះឃើញជនសង្ស័យឈ្មោះ ផេន ម៉េងអាន កំពុងឈរលក់ថ្នាំញៀនក៏ឃាត់ត្រួតពិនិត្យ ឃើញមានក្រាមសថ្លាចំនួន ០១ កញ្ចប់ថង់ធំល្មម (សង្ស័យជាគ្រឿងញៀន) ក៏ឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្ដង។

    វត្ថុតាងដកហូតមាន៖ ក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ថង់ធំល្មម ។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់បន្តទៀត៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay