សមត្ថកិច្ចរកឃើញ ឆ្អឹងមាន់ និងប្រហិតខូចគុណភាពសរុបជាង៧០០គីឡូ នៅខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័កពស២៥៦៤ ត្រូវនិងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៥:១៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតនឹងកំលាំងផែនព្រហ្មទណ្ឌ បានសហការណ៍ជាមួយ កំលាំងការិយាល័យសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ យឹម នី នាយរងការិយាល័យសេដ្ឋកិច្ច យើងបានធ្វើការចុះឆែកឆេរ ផ្លូវមួយកន្លែងនៅជិតផ្សារត្រីក្បែរវិហារ ចាម ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

1- ឈ្មោះ ឈន់ ឈាន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នរស់នៅភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
2- ឈ្មោះ រុន រ៉ាវី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងធ្វើបាស់ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
3- ឈ្មោះ ឆុន វ៉ាន់ថុល ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងការឆែកឆេរយើងបានធ្វើការដកហូតមាន៖
១- ឆ្អឹងមាន់ ៤៥២គីឡូ
២- ប្រហិត ២៩៦គីឡូ
សរុប ស្មើ ៧៤៨គីឡូ
សំភារៈវត្ថុតាងខាងលើនេះខាងការិយាល័យជំនាញដឹកយកទៅស្នងការដ្ឋាន ។









