ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួររកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២៤៨ករណី ដែលនាំឱ្យករណីសរុបមានដល់ ៤៧,១២៦ ករណី

    BY autoadmin July 16, 2020
    សាំងហ្គាពួររកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២៤៨ករណី ដែលនាំឱ្យករណីសរុបមានដល់ ៤៧,១២៦ ករណី

    ក្រសួងសុខាភិបាលសាំងហ្គាពួរបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃថា​ ប្រទេសខ្លួនបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ២៤៨ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ ដោយក្នុងនោះមាន ១១នាក់ ជាករណីនៅក្នុងសហគមន៍។ តួលេខថ្មីៗទាំងនេះបន្ថែមឱ្យសាំងហ្គាពួរមានករណីសរុបដល់ ៤៧,១២៦ ។ ករណីសហគមន៍ពាក់ព័ន្ធនឹងអ្នកស្រុកឬអ្នករស់នៅអចិន្ត្រៃយ៍ ២នាក់, អ្នកកាន់ប័ណ្ណការងារ ៧នាក់ និងអ្នកកាន់ប័ណ្ណស្នាក់អាស្រ័យ (Dependant’s Pass) ។ ក្នុងនោះក៏មានករណីនាំចូលចំនួន ៤ ដែលត្រូវបានគេឱ្យនៅដាច់់់ដោយឡែក​ មុននឹងរកឃើញថាឆ្លងជំងឺ។

    ភាគច្រើននៃករណីថ្មីៗគឺនៅតែជាអ្នកកាន់លិខិតអនុញ្ញាតការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស ហើយព័ត៌មានបន្ថែមជាច្រើនទៀតនឹងត្រូវចេញផ្សាយនៅពេលក្រោយ។ ម្សិលមិញប្រទេសនេះមានការកើនឡើងការស្លាប់ថ្មី ១នាក់ ដែលនាំឱ្យករណីស្លាប់សរុបមាន ២៧នាក់។  សាំងហ្គាពួរកំពុងស្ថិតនៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរយៈពេលរឹតត្បឹតដើម្បីទប់ទល់ជំងឺ COVID-19 ។ ប្រទេសនេះបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចបន្ទាប់ពីមានការធ្លាក់ចុះពីរត្រីមាសជាប់គ្នា ដោយផលិតផលក្នុងស្រុកសរុបរបស់ខ្លួនបានធ្លាក់ចុះ ៤២.១% នៅក្នុងត្រីមាសទី២ ក្នុងឆ្នាំ២០២០៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: