ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រវឹងហើយបើកបរត្រូវប៉ូលិសឃាត់ខ្លួន មិនព្រមទទួលខុសបែរជាយករឿងមុខជំនួញប្រាក់លានមកគំរាមប៉ូលិស ចុងក្រោយត្រូវប៉ូលិសដាក់មួយម៉ាត់ចុកឈាម

    BY Khmernote Media May 17, 2018
    ស្រវឹងហើយបើកបរត្រូវប៉ូលិសឃាត់ខ្លួន មិនព្រមទទួលខុសបែរជាយករឿងមុខជំនួញប្រាក់លានមកគំរាមប៉ូលិស ចុងក្រោយត្រូវប៉ូលិសដាក់មួយម៉ាត់ចុកឈាម

    ប្រទេសចិន ៖ ខុសគឺខុសហើយ មិនថាជាអ្នកណានោះទេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ប្រសិនបើពួកគេបានប្រព្រឹត្តិខុសពីអ្វីដែលច្បាប់បានកំណត់នោះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងហួសចិត្តមួយ ដែលបុរសជនជាតិបរទេសម្នាក់គំរាមឈប់វិនិយោគក្នុងប្រទេសចិនប្រសិនបើប៉ូលិសមិនព្រមដោះលែងគេអោយរួចខ្លួន។ តាមប្រភពបានអោយដឹងថាជនជាតិបរទេសម្នាក់ត្រូវបានប៉ូលិសចិនក្នុងតំបន់ Yi County ខេត្ត Zhejiang ឃាត់ខ្លួនពីបទស្រវឹងហើយបើកបរ។ បុរសជនជាតិបរទេសនេះហាក់មិនព្រមសហការជាមួយប៉ូលិសនោះទេ គេនិយាយប្រាប់ប៉ូលិសថាគេបង្កើតអាជីវកម្មច្រើនណាស់ក្នុងប្រទេសចិន គេត្រូវការជួបស្ថានទូតនៅ Shanghai។

    ប៉ុន្តែប៉ូូលិសមិនបានពន្យាពេលឃាត់ខ្លួនតាមការសុំគេទេ ពួកគេបានព្យាយាមពន្យល់បុរសជនជាតិបរទេសនោះអោយយល់ពីហេតុផលច្បាប់ក្នុងប្រទេសខ្លួន។ ប៉ូលិសម្នាក់និយាយថា “អ្នកធ្វើអាជីវកម្មនៅទីនេះរឺអត់ ខ្ញុំមិនខ្វល់នោះទេ សំខាន់អ្នកនៅក្នុងប្រទេសចិន អ្នកត្រូវតែគោរពច្បាប់ក្នុងប្រទេសនេះ អ្នកមិនបាច់យករឿងប្រាក់លានរបស់អ្នកមកនិយាយនោះទេ”។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានធ្វើការលើកសរសើរដល់ភាពស្មោះត្រង់លើការងារខ្លួន របស់ក្រុមប៉ូលិសមយក្រុមនេះណាស់៕



    អត្ថបទ ៖ Mali
    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay