ស្ត្រីតិរច្ឆាន អារផ្ទៃមុខក្មេងស្រីអាយុ៥ឆ្នាំ សងសឹកឲ្យកូនប្រុសនោះ ពេលនេះសមត្ថកិច្ចចាប់ខ្លួនរៀបចំសំណុំរឿងបញ្ជូនទៅតុលាការហើយ
ពិតជាខ្លោចចិត្ត និងហួសចិត្តណាស់ ស្រ្តីតិរច្ឆានដែលយកកាំបិតអារលេីផ្ទៃមុខក្មេងស្រីអាយុ ៥ឆ្នាំ ព្រោះតែសងសឹកអោយកូនប្រុសរបស់ខ្លួននោះ ក្មេងស្រីរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យដេរជាង ១០០ ថ្នេរ ហើយស្រ្តីដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។

គួរបញ្ជាក់ថា ស្រ្តីម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួននាំយកទៅសាកសួរ ក្រោយពេលគាត់ធ្វើសកម្មភាពយកកាំបិតប៉ុនប៉ងអាកសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹងក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់បែកក្បាល កាលពី២ថ្ងៃមុន ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេ ដោយសារតែនាងស្រែកយំកាន់តែខ្លាំងឡើងៗ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជិតខាង ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះព្រមទាំងដៃក្មេងស្រីរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុនសមត្ថកិច្ចនគរបាលចុះទៅឃាត់ខ្លួន។
ហេតុការណ៍ដ៏រន្ធត់នេះដែរបានធ្វើអោយមហាជនពេញបណ្តាញសង្គម facebook មានការតក់ស្លុតយ៉ាងខ្លាំង ខណៈដែលស្ត្រីដៃដល់បានប្រើប្រាស់កាំបិតមុតស្រួចថ្មីច្រឺងដែលទើបនឹងទិញពីផ្សារមកធ្វើសកម្មភាពឃោឃៅដាក់ក្មេងស្រីរងគ្រោះ រហូតរងរបួសធ្ងន់ ដោយស្ត្រីដៃដល់បានសារភាពទាំងមិនមានការតក់ស្លុត ហើយថាកូនខ្ញុំស្រក់ឈាមប៉ុនណា ក្មេងស្រីនោះត្រូវស្រក់ឈាមប៉ុននឹងដែរ ព្រោះកូនគាត់ធំឡើងជាតារា៕


