ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហួសចិត្ត ! រើសបានគ្រាន់មីនរាល់ឆ្នាំ មកទុកក្នុងរូងឈើ ព្រោះខ្លាចមនុស្សដើរជាន់ តែអត់រាយការណ៍ទៅប៉ូលីស ព្រោះគាត់ថា អត់ផ្ទុះផងមិនដឹងរាយការណ៍ធ្វើស្អី

    BY Khmernote Media July 17, 2020
    ហួសចិត្ត ! រើសបានគ្រាន់មីនរាល់ឆ្នាំ មកទុកក្នុងរូងឈើ ព្រោះខ្លាចមនុស្សដើរជាន់ តែអត់រាយការណ៍ទៅប៉ូលីស ព្រោះគាត់ថា អត់ផ្ទុះផងមិនដឹងរាយការណ៍ធ្វើស្អី

    បុរសម្នាក់បានរើសគ្រាន់មីនមិនទាន់ផ្ទុះជាច្រើនគ្រាប់មកទុកនៅក្នុងរូងឈើ ព្រោះតែខ្លាចមនុស្សរឺសត្វដើរជាន់វា ហើយផ្ទុះបង្ករគ្រោះថ្នាក់ ប៉ុន្តែក្រោយមកត្រូវបានមន្ត្រីស៉ីម៉ាក់ចុះទៅដកហូត។ នៅក្នុងប្រតិបត្តិការណ៍នេះបុរសខាងលើបានបញ្ជាក់ប្រាប់ថា គាត់រើសបានគ្រាប់មីនទាំងនេះ ស្ទើរាល់ឆ្នាំ ដោយមួយឆ្នាំរើសបានមួយរឺពីរគ្រាប់ តែគាត់មិនបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឡើយ ព្រោះគិតថាវាអត់ផ្ទុះផងរាយការណ៍ធ្វើស្អី។

    ក្នុងនោះដែរលោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានសរសេរសំណេរមួយថា៖

    “ម្ចាស់ចំការ៖​ ក្នុងរូងឈើនេះច្បាស់ណាស់មានតែគ្រាប់មី​នទេ​ គ្មានសត្វពស់ស្អីទេ! ព្រោះរូបខ្ញុំផ្ទាល់ជាអ្នករើសគ្រាប់មីនមកទុកក្នុងរូងឈើនេះ​ ព្រោះខ្លាចមនុស្ស-សត្វដើរជាន់វា!

    មន្ត្រីស៉ីម៉ាក់៖​ ហើយបងរើសគ្រាប់មីនទាំងនេះមកពីណាមក?

    ម្ចាស់ចំការ៖​ រើសពីក្នុងចំការ​ មួយឆ្នាំឃើញមួយឃើញ២អញ្ចឹងទៅ!

    មន្ត្រីស៉ីម៉ាក់៖ ហើយបងបានរាយការណ៍ទៅប៉ូលីសមូលដ្ឋានឬទេ​?

    ម្ចាស់ចំការ៖​ អត់ផង​ អត់ផ្ទុះផង​ មិនដឹងរាយការណ៍ធើស្អី?

    មន្ត្រីស៉ីម៉ាក់៖​ ចាំផ្ទុះបានរាយការណ៍​ទៅប៉ូលីសឬអាជ្ញាធរ​ បងឯងមិនដឹងស្លាប់ឬរស់ទេអញ្ចឹងនោះ?

    ម្ចាស់ចំការ៖​ ឃើញលើកក្រោយ​ ចាំទៅរាយការណ៍! សុំយកគ្រាប់មីនទាំងនេះសិនទៅ……​ ខ្ញុំយល់ហើយ!”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay