ដឹងរឿងនេះកាន់តែរន្ធត់ចិត្ត ! ម្តាយក្មេងស្រីរងគ្រោះ កំពុងមានផ្ទៃពោះជិតគ្រប់ខែទៀត ហើយបែរមកជួបរឿងអកុសលបែបនេះទៀត
ពិតជាខ្លោចចិត្ត និងហួសចិត្តណាស់ ស្រ្តីតិរច្ឆានដែលយកកាំបិតអារលេីផ្ទៃមុខក្មេងស្រីអាយុ ៥ឆ្នាំ ព្រោះតែសងសឹកអោយកូនប្រុសរបស់ខ្លួននោះ ក្មេងស្រីរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យដេរជាង ១០០ ថ្នេរ ហើយស្រ្តីដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ប៉ុន្តែមានរឿងមួយទៀតដែលមហាជនកាន់តែរន្ធត់នោះគឺ ម្តាយក្មេងស្រីរងគ្រោះកំពុងមានផ្ទៃពោះជាង៨ខែហើយ ពោលគឺជិតគ្រប់ខែទៅហើយ បែរជាជួបរឿងអកុសលបែបនេះទៅវិញ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍ដ៏រន្ធត់នេះដែរបានធ្វើអោយមហាជនពេញបណ្តាញសង្គម facebook មានការតក់ស្លុតយ៉ាងខ្លាំង ខណៈដែលស្ត្រីដៃដល់បានប្រើប្រាស់កាំបិតមុតស្រួចថ្មីច្រឺងដែលទើបនឹងទិញពីផ្សារមកធ្វើសកម្មភាពឃោឃៅដាក់ក្មេងស្រីរងគ្រោះ រហូតរងរបួសធ្ងន់ ដោយស្ត្រីដៃដល់បានសារភាពទាំងមិនមានការតក់ស្លុត ហើយថាកូនខ្ញុំស្រក់ឈាមប៉ុនណា ក្មេងស្រីនោះត្រូវស្រក់ឈាមប៉ុននឹងដែរ ព្រោះកូនគាត់ធំឡើងជាតារា៕

