ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនជាតិខ្មែរម្នាក់ និងវៀតណាមម្នាក់ ជាមួយគ្រឿងញៀន២ដុំធំៗ

    BY Khmernote Media July 17, 2020
    ឃាត់ខ្លួនជនជាតិខ្មែរម្នាក់ និងវៀតណាមម្នាក់ ជាមួយគ្រឿងញៀន២ដុំធំៗ

    ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលនីតិវិធី របស់លោកព្រះអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំនួន០២រូប លោក ឡុង ជាប និងលោក សឿ ឡងឌី កម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀន ០២ករណីផ្សេងគ្នា ដកហូតវត្ថុតាងគ្រឿងញៀន ០២កញ្ចប់ធំ ប្រមាណ០២គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនជនជាតិខ្មែរ និងជនជាតិវៀតណាម ០២នាក់ នៅក្នុងខណ្ឌទួលគោក និងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

    ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ​នៅក្នុងរាជធានីភ្នំពេញ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងគ្រប់ផ្នែក និងគ្រប់ជំនាញសហការណ៍គ្នាដើម្បីបង្រ្កាបគ្រឿងញៀន ឱ្យមានប្រសិទ្ធភាពទាំងការប្រើប្រាស់ ចែកចាយ និងមុខសញ្ញាជួញដូរគ្រឿងញៀន សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញ ។

    ឯកឧត្តមស្នងការ ក៏ធ្លាប់បានព្រមានចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះមន្រ្តីនគរបាលក្រោមឱវាទបើរកឃើញជាប់ពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀន ។ លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន ប្រាប់ឱ្យដឹងថា ការបង្ក្រាបចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនទាំង ០២នាក់ ដឹកនាំកម្លាំងចុះស្រាជ្រាវស៊ើបអង្កេតផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន។

    ក្រោយពីកម្លាំងជំនាញ បានកំណត់មុខសញ្ញាជនសង្ស័យ និងឈានទៅដល់ការបង្រ្កាបចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ទាំង០២នាក់ជាបន្តបន្ទាប់ ។ លោកនាយការិយាល័យបានប្រាប់ឱ្យដឹងទៀតថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន មុនដំបូងវេលាម៉ោង ៥ល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានចាប់ខ្លួនជនសង្ស័យ ០១នាក់មានឈ្មោះ ញឹម គឹមលៀង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅចំណុចខាងមុខសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ផ្លូវ២៥៧ សង្កាត់ទឹកល្អក់០១ ខណ្ឌទួលគោក។

    ខណៈជនសង្ស័យធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនផាសអាប់ សមត្ថកិច្ចបានឆែកឆេរត្រួតពិនិត្យ និងរកឃើញដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន០១កញ្ចប់ធំ ស្មើនឹងទម្ងន់ ១០០០.៧៤ក្រាម និងមធ្យោបាយដឹកជញ្ជូនផាសអាប់០១គ្រឿង ។

    នៅថ្ងៃដដែល កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ក៏បានបន្តស្រាវជ្រាវស៊ើបអង្កេតបង្រ្កាប ចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ០១នាក់ទៀត​ ជាជនជាតិវៀតណាមមានឈ្មោះ សុខ ចន្ថា ភេទប្រុស អាយុ៥៧ឆ្នាំ ប្រកបមុខរបររត់ផាសអាប់ នៅចំណុចផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ត្រួតពិនិត្យរកឃើញដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ០១កញ្ចប់ធំ ស្មើនឹងទម្ងន់ ៩២៩.៨៤ក្រាម និងមធ្យោបាយដឹកជញ្ជូនផាសអាប់០១គ្រឿង ។

    បច្ចុប្បជនសង្ស័យគ្រឿងញៀន និងវត្ថុតាគ្រឿងញៀន កម្លាំងការិយាល័យជំនាញកំពុងយកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay