ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រធានមន្ទីរពេទ្យកុមារជាតិ ប្រកាសព្យាបាលក្មេងស្រីរងគ្រោះដោយសារគេយកកាំបិតមកឆូតមុខ ដោយឥតគិតថ្លៃអ្វីទាំងអស់រហូតដល់ជាសះស្បើយ

    BY Khmernote Media July 17, 2020
    ប្រធានមន្ទីរពេទ្យកុមារជាតិ ប្រកាសព្យាបាលក្មេងស្រីរងគ្រោះដោយសារគេយកកាំបិតមកឆូតមុខ ដោយឥតគិតថ្លៃអ្វីទាំងអស់រហូតដល់ជាសះស្បើយ

    លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានប្រកាសព្យាបាលក្មេងស្រីរងគ្រោះដោយសារស្ត្រីចិត្តកំណាចយកកាំបិតមុតស្រួចធ្វើការអារមុខរបស់នាងបណ្តាលអោយរងរបួសធ្ងន់ធ្ងរ ព្រោះតែចង់សងសឹកអោយកូនប្រុសរបស់ខ្លួន ដោយឥតគិតថ្លៃអ្វីទាំងអស់រហូតដល់ជាសះស្បើយ នេះបើតាមការរៀបរាប់តាមរយៈទំព័រផ្លូវការបស់លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ គ្រាដែលលោកបានចុះទៅសួរសុខទុក្ខក្មេងស្រីរងគ្រោះដោយផ្ទាល់នៅមន្ទីរពេទ្យកុមារជាតិ។

    គួរបញ្ជាក់ផងដែរថា ហេតុការណ៍ដ៏រន្ធត់នេះដែរបានធ្វើអោយមហាជនពេញបណ្តាញសង្គម facebook មានការតក់ស្លុតយ៉ាងខ្លាំង ខណៈដែលស្ត្រីដៃដល់បានប្រើប្រាស់កាំបិតមុតស្រួចថ្មីច្រឺងដែលទើបនឹងទិញពីផ្សារមកធ្វើសកម្មភាពឃោឃៅដាក់ក្មេងស្រីរងគ្រោះ រហូតរងរបួសធ្ងន់ ដោយស្ត្រីដៃដល់បានសារភាពទាំងមិនមានការតក់ស្លុត ហើយថាកូនខ្ញុំស្រក់ឈាមប៉ុនណា ក្មេងស្រីនោះត្រូវស្រក់ឈាមប៉ុននឹងដែរ ព្រោះកូនគាត់ធំឡើងជាតារា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay