ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ទីក្រុងតូក្យូបានរកឃើញករណីនៃជំងឺកូវីដ១៩ ថ្មីចំនួន ២៩៣ករណី ដែលជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុតថ្មីមួយទៀត

    BY autoadmin July 17, 2020
    ទីក្រុងតូក្យូបានរកឃើញករណីនៃជំងឺកូវីដ១៩ ថ្មីចំនួន ២៩៣ករណី ដែលជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុតថ្មីមួយទៀត

    អភិបាលក្រុងអ្នកស្រី Yuriko Koike បាននិយាយថា​ ទីក្រុងតូក្យូបានបញ្ជាក់ពីករណីថ្មីនៃការឆ្លងជំងឺ COVID-19 ចំនួន ២៩៣ករណី សម្រាប់ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ ដែលវាបានបង្កើតកំណត់ត្រាឆ្លងច្រើនបំផុតក្នុងមួយថ្ងៃថ្មីមួយទៀតសម្រាប់ទីក្រុង ដែលកំណត់ត្រាចាស់គឺកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះផ្ទាល់ ជាមួយនឹងករណីចំនួន២៨៦ករណី។ តួលេខនៅថ្ងៃសុក្រនេះនាំឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងរាជធានីនេះមានករណីសរុបដល់ ៨,៩៣៣ នាក់ ហើយចំពេលមានការកើនឡើងជាកំណត់ត្រាក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាផងនោះ វាធ្វើឱ្យពលរដ្ឋកាន់តែមានការព្រួយបារម្ភខ្លាំងឡើងៗ។

    ឥឡូវនេះយុទ្ធនាការ Go ​​To Travel របស់រដ្ឋាភិបាលកណ្តាលដែលចាប់ផ្តើមនៅថ្ងៃពុធសប្តាហ៍ក្រោយ ក៏បានបន្ថែមការព្រួយបារម្ភដល់សាធារណជនផងដែរ ដែលជំរុញឱ្យរដ្ឋាភិបាលត្រូវដកទីក្រុងតូក្យូចេញពីគោលដៅកម្មវិធីលើកទឹកចិត្តនេះ ក្នុងគោលបំណងកាត់បន្ថយអ្នកដំណើរទាំងទៅនិងមកពីរាជធានីនេះ ដូច្នេះវាកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺ COVID-19 ចេញពីទីក្រុងកណ្ដាលទៅតំបន់ផ្សេងទៀត។

    អភិបាលក្រុងបាននិយាយថា ការកើនឡើងនូវករណីគឺដោយសារការកើនឡើងនៃចំនួនការធ្វើតេស្តរកមេរោគ ដែលត្រូវបានធ្វើឡើងនៅក្នុងរាជធានី ដែលឥឡូវនេះមានជាមធ្យមជាង ៤,០០០នាក់។ រហូតមកដល់ពេលនេះទាំងរដ្ឋាភិបាលក្រុង និងរដ្ឋាភិបាលកណ្តាល បានបដិសេធមិននិយាយថា ពួកគេនឹងដាក់វិធានការតឹងរ៉ឹងជាបន្ទាន់ដូចជាកាលពីពេលប្រកាសអំពីស្ថានភាពអាសន្ននោះទេ ហើយការពិតទៅប្រទេសនេះក៏ទើបតែបើកទ្វារបានជាង១ខែប៉ុណ្ណោះ ពោលគឺកាលពីចុងខែឧសភា៕

    អត្ថបទ៖ លីដា
    ប្រភព៖ Japan Times

    Share This Post: