ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីនគរបាលប្រឆាំងបទល្មើសគ្រឿនញៀនធ្វើការឃាត់ខ្លួនយុវជន ២នាក់ ពីបទប្រើប្រាស់និងចែកចាយថ្នាំញៀន

    BY Khmernote Media July 17, 2020
    មន្រ្តីនគរបាលប្រឆាំងបទល្មើសគ្រឿនញៀនធ្វើការឃាត់ខ្លួនយុវជន ២នាក់ ពីបទប្រើប្រាស់និងចែកចាយថ្នាំញៀន

    ខេត្តកំពង់ធំ៖ យុវជន ២នាក់ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពង់ធំធ្វើការឃាត់ខ្លួនពីបទប្រើប្រាស់និងចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង ១៥និង១០នាទី រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានប្រើប្រាស់វិធានការជំនាញបង្ក្រាបករណី ជួញដូរនូវសារធាតុញៀនខុសច្បាប់ចំនួន០១ ករណី ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

    យោងតាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចេញប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ ចំនួន ០១ករណី នៅចំណុចក្រោយវត្តបិណ្ឌដី ស្ថិតក្នុងភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដកហូតបានម្សៅក្រាម ពណ៌ សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ៤៥កញ្ចប់ មានទម្ងន់ ២៣ក្រាម និងទូរសព្ទដៃចំនួន ០៣គ្រឿង ពីជនសង្ស័យទី១: ឈ្មោះ លាង វាសនា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
    ទី២: ឈ្មោះ ផុន ចាន់ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
    ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងថា ករណីខាងលើនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានកសាងនីតិវិធី ដើម្បីចាត់ការបន្ត ។

    គួររំលឹកថាលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ជានិច្ចកាលបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយល់ដឹងអំពីឥទ្ធិពល នៃគ្រឿងញៀន ហើយចូលរួមក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដោយចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ នៅពេលដែលជួបប្រទះ ករណីជួញដូរ ប្រើប្រាស់សារធាតុញៀនខុសច្បាប់ សូមបងប្អូនសហការមកសមត្ថកិច្ចជំនាញឲ្យបានទាន់ពេលវេលា ដើម្បីសមត្ថកិច្ចមានវិធានការ បង្ក្រាបបានទាន់ពេលវេលា ៕

    ប្រភព៖ ស្ទឹងសែន ប៉ុស្តិ៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay