ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រ្តីដៃដល់សារភាពថាខ្លួនគ្មានចេតនាទេ គ្រាន់តែយកកាំបិតចុចលើច្រមុះក្មេងស្រីបន្តិចឲ្យស្នាមដូចកូនប្រុសគាត់ប៉ុណ្ណោះ តែមកពីក្មេងស្រីនោះរើ ហើយគាត់មិនដឹងថា រយៈខ្លាំងដល់ម្លឹងទេ និងសុំរកយុត្តិធម៌ចំពោះគាត់ផង គាត់មិនអាក្រក់ដល់ចឹងទេ

    BY Khmernote Media July 17, 2020
    ស្រ្តីដៃដល់សារភាពថាខ្លួនគ្មានចេតនាទេ គ្រាន់តែយកកាំបិតចុចលើច្រមុះក្មេងស្រីបន្តិចឲ្យស្នាមដូចកូនប្រុសគាត់ប៉ុណ្ណោះ តែមកពីក្មេងស្រីនោះរើ ហើយគាត់មិនដឹងថា រយៈខ្លាំងដល់ម្លឹងទេ និងសុំរកយុត្តិធម៌ចំពោះគាត់ផង គាត់មិនអាក្រក់ដល់ចឹងទេ

    ភ្នំពេញ៖ នេះជាវិដេអូស្រ្តីដៃដល់ដែលយកកាំបិតអារផ្ទៃមុខរបស់ក្មេងស្រីអាយុ៥ឆ្នាំ រហូតដល់ដេរលើមុខ ១០០ថ្នេរ និងដៃ ២០ថ្នេរទៀត ហើយពេលនេះគាត់បាននិយាយរៀបរាប់ថា គាត់មានបំណងត្រឹមយកកាំបិតចុចត្រឹមលើច្រមុះក្មេងស្រីតែប៉ុណ្ណោះ តែក្មេងស្រីរើបំរាស់ ទើបបណ្តាលឲ្យដាច់មុខ និងដៃ តែគាត់មិននឹកស្មានថា រយៈខ្លាំងដល់ម្លឹងទេ។ មូលហេតុនៃការខឹងសម្បាររហូតដល់លើកដៃយកកាំបិត អារមុខក្មេងស្រី ដោយសារតែក្មេងស្រីយកដុំថ្មគប់កូនប្រុសគាត់អាយុ ២ឆ្នាំ ហើយគាត់ខ្លាចផ្លែ មានស្លាកស្នាមលើមុខកូនប្រុសគាត់ ដែលគាត់និយាយថា ស្អាធំឡើងធ្វើតារានោះ។

    គាត់បានសុំឲ្យជួយរកយុត្តិធម៌ចំពោះគាត់ដែលម្តាយក្មេងស្រីធ្វើដាក់គាត់មុន ហើយគាត់ក៏បាននិយាយថា សុំទោសដែលធ្វើឲ្យក្មេងស្រីអាយុ៥ឆ្នាំ របួសមុខធ្ងន់ធ្ងរផងដែរ។ គាត់ថែមទាំងនិយាយថា អយុត្តិធម៌ថាគាត់អាក្រក់ពេក គាត់គ្មានចេតនាទេ ដោយសារកូននោះវារើ ហើយគាត់ថា ក្តុកក្តួលដែលបញ្ចុកថ្នាំកូន និងខ្លាចកូនផ្លែលើថ្ងាស់។ ដើម្បីឲ្យជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖

    វិដេអូ៖ Freshnews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay