ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសចិនមានករណីជំងឺកូវីដ១៩ ថ្មីចំនួន ២២ ករណី ហើយក្នុងនោះមានករណីក្នុងសហគមន៍ដល់ទៅ ១៦ករណី ក្រោយស្ងាត់បានប្រហែល ១០ថ្ងៃ

    BY autoadmin July 18, 2020
    ប្រទេសចិនមានករណីជំងឺកូវីដ១៩ ថ្មីចំនួន ២២ ករណី ហើយក្នុងនោះមានករណីក្នុងសហគមន៍ដល់ទៅ ១៦ករណី ក្រោយស្ងាត់បានប្រហែល ១០ថ្ងៃ

    អាជ្ញាធរសុខាភិបាលចិនបាននិយាយនៅថ្ងៃសៅរ៍នេះថា មានករណីថ្មីនៃជំងឺ COVID-19 ចំនួន ២២ករណី ត្រូវបានបញ្ជាក់នៅចិនដីគោក កាលពីថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ ដែលក្នុងនោះមាន ១៦ករណី គឺជាករណីឆ្លងក្នុងសហគមន៍។ គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា ករណីក្នុងសហគមន៍ចំនួន ១៦ករណី ត្រូវបានរាយការណ៍នៅក្នុងតំបន់ស្វយ័តស៊ីនជាំងភាគពាយព្យប្រទេសចិន។ គិតមកត្រឹមថ្ងៃសុក្រ តំបន់ស្វយ័តនេះមានករណីសរុបចំនួន ១៧ រួចមកហើយ ដែលករណីទាំងអស់ចេញពីតំបន់ Urumqi នៅក្នុងតំបន់ស្វយ័តស៊ីនជាំងផ្ទាល់។ ឥឡូវនេះមនុស្សចំនួន ២៦៩នាក់ កំពុងស្ថិតក្រោមការឃ្លាំមើលផ្នែកវេជ្ជសាស្ត្រនៅក្នុងតំបន់ស្វយ័តនោះ។

    នៅប្រទេសចិនដីគោកផ្ទាល់ គ្មានការស្លាប់ទាក់ទងនឹងជំងឺ COVID-19 ត្រូវបានគេរាយការណ៍សម្រាប់ថ្ងៃសុក្រនេះទេ។ គណៈកម្មាការបាននិយាយថា អ្នកជំងឺចំនួន ២១នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យកាលពីថ្ងៃសុក្រ ដែលបាននាំយកចំនួនសរុបនៃករណីដែលបានជាសះស្បើយមានដល់ ៧៨,៧៥៨ នាក់។ ចំណែកចំនួនករណីឆ្លងសរុបដែលត្រូវបានបញ្ជាក់នៅលើដីគោកចិនមានចំនួន ៨៣,៦៤៤ និងចំនួនអ្នកស្លាប់កើនដល់ ៤,៦៣៤ នាក់ ដោយមានអ្នកជំងឺមិនចេញរោគសញ្ញាចំនួន ១០៩នាក់ ដែលកំពុងស្ថិតក្នុងការសង្កេតវេជ្ជសាស្ត្រ។ ករណីទូទាំងសកលលោកមានចំនួន ១៤លាននាក់ ខណៈការស្លាប់មានជិត ៦០ម៉ឺននាក់ហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: