ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ត្រីដែលយកកាំបិតឆូតមុខក្មេងស្រីអាយុ៥ឆ្នាំ ត្រូវបានតុលារការចោទប្រកាន់ ហើយអាចប្រឈមនឹងការជាប់ពន្ធនាគារពី១០ ទៅ២០ឆ្នាំ

    BY Khmernote Media July 18, 2020
    ស្ត្រីដែលយកកាំបិតឆូតមុខក្មេងស្រីអាយុ៥ឆ្នាំ ត្រូវបានតុលារការចោទប្រកាន់ ហើយអាចប្រឈមនឹងការជាប់ពន្ធនាគារពី១០ ទៅ២០ឆ្នាំ

    កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារស្ត្រីបានធ្វើសកម្មភាពយកកាំបិតមកប៉ុនប៉ងអាកសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹងក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់បែកក្បាល កាលពី២ថ្ងៃមុន ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេ ដោយសារតែនាងស្រែកយំកាន់តែខ្លាំងឡើងៗ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជិតខាង ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះព្រមទាំងដៃក្មេងស្រីរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុនសមត្ថកិច្ចនគរបាលចុះទៅឃាត់ខ្លួន។

    យោងតាមការបញ្ជាក់ពីលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងថា ស្ដ្រីឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ដែលយកកាំបិតឆូតមុខក្មេងស្រីអាយុ ៥ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទប្រព្រឹត្តអំពើឃោរឃៅ និងទារុណកម្ម មានស្ថានភាពទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ។

    មាត្រា២១១ នៃក្រមព្រហ្មទណ្ឌ បានចែងថា បទទារុណកម្ម និងអំពើឃោរឃៅ មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ កាលបើអំពើនេះ ត្រូវបានប្រព្រឹត្តលើ៖
    * ១៖ បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ។
    * ២៖ នារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង។
    * ៣៖ បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬពិការភាព កាលបើស្ថានភាពបុគ្គលនេះ ត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay