ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបករណីចិនចាប់ជំរិតចិនគ្នាឯងនៅខណ្ឌច្បារអំពៅឃាត់ខ្លួនបាន១១នាក់ និងបានរំដោះជនរងគ្រោះម្នាក់ ត្រូវគេដាក់ខ្នោះសម្លុតយកប្រាប់រហូត ៣១ម៉ឺន យ័ន

    BY Khmernote Media July 18, 2020
    បង្ក្រាបករណីចិនចាប់ជំរិតចិនគ្នាឯងនៅខណ្ឌច្បារអំពៅឃាត់ខ្លួនបាន១១នាក់ និងបានរំដោះជនរងគ្រោះម្នាក់ ត្រូវគេដាក់ខ្នោះសម្លុតយកប្រាប់រហូត ៣១ម៉ឺន យ័ន

    (ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានបើកប្រតិបត្តិការបង្ក្រាបករណីជនជាតិចិន ចាប់ជំរិតជនជាតិចិនដូចគ្នាមួយករណី ស្ថិតក្នុងផ្ទះលេខ៣២២ ផ្លូវ៩៥៦ ភូមិតាងូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    ហើយប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជារផ្ទាល់ពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ .លោក ឧត្ដមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរង និងមានការចង្អុលបង្ហាញចំគោលដៅពី លោក ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងចុះដឹកនាំកម្លាំងដោយ លោក ឧត្ដមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

    តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនសង្ស័យចំនួន១១នាក់ និងរំដោះជនរងគ្រោះម្នាក់។ និងរំដោះបានជនរងគ្រោះដែលជាជនជាតិចិន ត្រូវបានក្រុមជនសង្ស័យវៃធ្វើបាប និងដាក់ខ្នោះផងដែរ រាងកាយញ័រអស់ហើយ ដើម្បីជំរិតទារប្រាក់ចំនួន៣១ម៉ឺន យ័ន ស្មើនិងជិត ៥ម៉ឺនដុល្លារ ។
    បើតាមសេចក្ដីរាយការណ៍ ក្រៅពីឃាត់ខ្លួនជនសង្ស័យ និងរំដោះជនរងគ្រោះម្នាក់ហើយនោះ សមត្ថកិច្ចក៏ដកហូតបាន ដំបងឆក់ចំនួន២ដើម, ខ្នោះដៃមួយ, ទូរស័ព្ទ ១៧គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។

    បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay