ខ្មែរណូត

ស្វែងរក

  • PR

    តើតារាល្បីៗណាខ្លះដែលកំពុងប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា៤គ្រាប់ Huawei Y9 2018 កម្លាំងថ្មយក្ស?

    BY Khmernote Media May 18, 2018
    តើតារាល្បីៗណាខ្លះដែលកំពុងប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា៤គ្រាប់ Huawei Y9 2018 កម្លាំងថ្មយក្ស?

    ភ្នំពេញ៖ Huawei Y9 2018 គឺជាកំពូលស្មាតហ្វូនកាមេរ៉ាភ្លោះមុខក្រោយ មានកម្លាំងថាមពលថ្មធំមហិមារហូតដល់ទៅ ៤០០០ អំពែម៉ោង។ ដោយសារសមត្ថភាពខ្លាំង គុណភាពល្អ តម្លៃល្អ ស្មាតហ្វូនស៊េរីថ្មីរបស់ Huawei មួយនេះបានឆក់យកបេះដូងតារាល្បីៗឲ្យងាកមកប្រើប្រាស់ Huawei Y9 2018 សឹងគ្រប់គ្នា។ ខាងក្រោមនេះ គឺជាតារាល្បីៗដែលកំពុងប្រើប្រាស់ស្មាតហ្វូន Huawei Y9 2018៖

    ពិធីការីពូកែវោហាស័ព្ទ អ្នកនាង ខៀវ សានសាណា

    តារាចម្រៀង Original Song លោក ថេណា

    តារាចម្រៀងប្រចាំផលិតកម្ម Sunday កញ្ញា វីរៈ និច្ច

    តារា ភាពយន្ត កញ្ញា ឌុច លីដា

    តារាបង្ហាញម៉ូតល្បីឈ្មោះ កញ្ញា ចាន់ គង្កា

    តារាបង្ហាញម៉ូត និងសម្តែងល្បីឈ្មោះ កញ្ញា សុផា លីនដា

    តារាបង្ហាញម៉ូត និងសម្តែងល្បីឈ្មោះ កញ្ញា Piya Vega

    តារាហ្វេសបុក លោក ហេង វាសនា

    ស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 ត្រូវបានផលិតឡើងតាមស្ដង់ដា និងស្របតាមតម្រូវការអ្នកប្រើប្រាស់ ជាពិសេសគុណភាពនៃការផលិត តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាតដែលមានទំហំ 5.93” កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ FullView Display បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ 16MP+2MP ថតរូបច្បាស់ល្អ ហើយជាពិសេសអាចថតរូបបែបកំប្លែងៗ ខ្យូតៗ ជាមួយនឹងកញ្ចក់ AR lens និង មុខងារ Effects។ Huawei Y9 2018 បំពាក់មកនូវកាមេរ៉ាខាងក្រោយទំហំ 13MP+2MP អាចផ្តិតរួបភាពបានច្បាស់ល្អ និងព្រាលផ្ទៃខាងក្រោយដូចកាមេរ៉ាអាជីព។

    Huawei Y9 2018 មានកម្លាំងថ្មធំមហិមារហូតដល់ទៅ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធAndroid 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខផងដែរ។ កាន់តែអែម Huawei Y9 2018 មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។

    អតិថិជនដែលស្មាតហ្វូន Huawei Y9 2018 ឥលូវនេះ នឹងទទួលបានកាដូពិសេសរួមមាន កាសស្តាប់ត្រចៀកធំ កែវទឹក ក្រវិលទ្រទូរស័ព្ទ ស៊ីមស្មាត និងកញ្ចប់ធំម្ម៉ង់ ១២ សប្តាហ៍ ហើយនិងមានឱកាសចូលរួមកម្មវិធីចាប់ឆ្នោតផ្សងសំណាងរបស់ Huawei ឈ្នះរង្វាន់ធំ Huawei Matebook X តម្លៃ $1,568 និងនាឡិកាដៃសុខភាព B0 ជាច្រើនគ្រឿង។
    អតិថិជនអាចរកជាវស្មាតហ្វូន Huawei Y9 2018 តម្លៃត្រឹមតែ $249 ថែមកាដូកក្រើក នៅ ហាងលក់ទូរសព្ទនានា ជាពិសេសហាងដែលមានស្លាកសញ្ញា Huawei រឺបុគ្គលិកលក់របស់ Huawei ទូទាំងប្រទេស។

    អំពីក្រុមហ៊ុន Huawei Consumer BG
    ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុងនឹងត្រូវបាន ប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ ដាច់ជាងគេបំផុត លំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៤។ ការិយាល័យ R&D ត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់ នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល-។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមកហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយក នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។


    សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com
    សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
    Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
    Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com

    Share This Post:
    MPO4D jitutoto mpo4d Mpoplay