ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នេះជាវិដេអូ ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់លួចលិខិតឆ្លងដែនរបស់ខ្លួន ហើយរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក, បើបងប្អូនឃើញភិនភាគដូចស្រ្តីក្នុងវិដេអូសូមរាយការណ៍ទៅកាន់អាជ្ញាធរ

    BY Khmernote Media July 18, 2020
    នេះជាវិដេអូ ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់លួចលិខិតឆ្លងដែនរបស់ខ្លួន ហើយរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក, បើបងប្អូនឃើញភិនភាគដូចស្រ្តីក្នុងវិដេអូសូមរាយការណ៍ទៅកាន់អាជ្ញាធរ

    មានករណីគួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារតែមាននារីសញ្ជាតិអាមេរិកាំងម្នាក់ មានឈ្មោះ រ៉ូស វីរ៉ា បានលួចលិខិតឆ្លងដែន (ប៉ាស្ព័រ) របស់ខ្លួនដែលរក្សាទុកនៅក្នុងបន្ទប់ការិយាល័យ នៃសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ដែលជាទីកន្លែងគាត់ធ្វើចត្តាឡីស័ក បន្ទាប់ពីលួចបានហើយបានរត់គេចខ្លួនបាត់។

    បើតាមលោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានរៀបរាប់ក្នុង Group Telegram ថា៖ គាត់ជាខ្មែរ-អាមេរិក​ យប់មុិញគាត់នៅទេ ប្រហែលជារត់ពេលរំលងអាធ្រាត​ហេីយ​ ព្រោះដល់ព្រឹកព្រលឹមម៉ោង៧​ ក្រុមគ្រូពេទ្យយកម្ហូបអាហារពេលព្រឹកជូនគាត់​ និងតាមដានសុខភាពគាត់ផង​ ក៏មិនឃេីញក្នុងបន្ទប់តែម្តង។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរក​ ហេីយ។​ អរគុណ។

    ប្រសិនបើប្រិយមិត្តបានឃើញភិនភាគដូចរូបគាត់សូមរាយការណ៍ទៅកាន់សមត្ថកិច្ចផង!

    វិដេអូពី Freshnews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay