ព័ត៌មានជាតិ
ស្ត្រីខ្មែរសញ្ជាតិអាមេរិក ដែលរត់គេចខ្លួនពីកន្លែងចត្តាឡីស័កនោះ ត្រូវបានគេរកឃើញហើយដោយរត់ពីភ្នំពេញទៅខេត្តកំពង់ចាម ស្នាក់នៅសណ្ឋាគារផ្កាឈូកទិព្វ
BY Khmernote Media
July 18, 2020
យោងតាមប្រភពពីផេក BTV Cambodia បានឲ្យដឹងថា៖ ស្ត្រីខ្មែរសញ្ជាតិអាមេរិក ដែលរត់គេចខ្លួនពីកន្លែងចត្តាឡីស័កនោះ ត្រូវបានគេរកឃើញហើយដោយរត់ពីភ្នំពេញទៅខេត្តកំពង់ចាម ដោយស្នាក់នៅសណ្ឋាគារផ្កាឈូកទិព្វ នេះបើតាមការឲ្យដឹងអាជ្ញាធរខេត្តកំពង់ចាម។

បើតាមលោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានរៀបរាប់ក្នុង Group Telegram ថា៖ គាត់ជាខ្មែរ-អាមេរិក យប់មុិញគាត់នៅទេ ប្រហែលជារត់ពេលរំលងអាធ្រាតហេីយ ព្រោះដល់ព្រឹកព្រលឹមម៉ោង៧ ក្រុមគ្រូពេទ្យយកម្ហូបអាហារពេលព្រឹកជូនគាត់ និងតាមដានសុខភាពគាត់ផង ក៏មិនឃេីញក្នុងបន្ទប់តែម្តង។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរក ហេីយ៕ ប្រភពរូបភាពពី BTV Csmbodia , Freshnews


