ព័ត៌មានជាតិ
មកទស្សនាវិដេអូ ស្រ្តីរត់គេចពីកន្លែងចត្តាឡីស័ក រៀបរាប់ថា ឡើងតាក់ស៊ីពីភ្នំពេញមកកំពង់ចាម ដេកមួយយប់ព្រលឹមឡើងទៅញាំអី ធម្មតានៅផ្សារ និងទៅកន្លែងធ្វើសក់
BY Khmernote Media
July 19, 2020
ស្ត្រីខ្មែរសញ្ជាតិអាមេរិក ដែលរត់គេចខ្លួនពីកន្លែងចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចរកឃើញដោយរត់ពីភ្នំពេញទៅខេត្តកំពង់ចាម ដោយស្នាក់នៅសណ្ឋាគារផ្កាឈូកទិព្វ នេះបើតាមការឲ្យដឹងអាជ្ញាធរខេត្តកំពង់ចាម។ ហើយខាងក្រោមនេះគឺជាវិដេអូដែលសមត្ថកិច្ចបានធ្វើការសួរចម្លើយស្រ្តីរូបនោះ ពីដំណើររបស់គាត់ ក្រោយពេលដែលរត់គេចនោះ។

ដោយក្នុងវិដេអូគាត់បានរៀបរាប់ថា បន្ទាប់ពីគេចចេញពីភ្នំពេញ គឺគាត់បានជិះតាក់ស៊ី ទៅខេត្តកំពង់ចាម សម្រាកនៅកំពង់ចាមមួយយប់ និងញាំអីធម្មតានៅផ្សារធំកំពង់ចាម ហើយនៅហាងធ្វើសក់មួយថ្ងៃពេញ នៅហាងឈ្មោះមិត្តភាព និងមកដល់សណ្ឋាគារផ្កាឈូកទិព្វវិញ ក៏សមត្ថកិច្ចរកឃើញគាត់តែម្តង។ តោះសូមប្រិយមិត្តទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភពវិដេអូលោកផែង វណ្ណៈ
