ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសជនជាតិអូស្រ្តាលី ដែលមានវិវាទដីធ្លី ជាមួយអតីតមិត្តស្រីជនជាតិខ្មែរ ពេលនេះត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរដល់គាត់ មានឈ្មោះថា “សែនសន្តិភាព”

    BY Khmernote Media July 20, 2020
    បុរសជនជាតិអូស្រ្តាលី ដែលមានវិវាទដីធ្លី ជាមួយអតីតមិត្តស្រីជនជាតិខ្មែរ ពេលនេះត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរដល់គាត់ មានឈ្មោះថា “សែនសន្តិភាព”

    បុរសជនជាតិអូស្ត្រាលីម្នាក់មានឈ្មោះថា Campbell Peter Mark ដែលមានវិវាទដីធ្លីជាមួយអតីតមិត្តស្រីជនជាតិខ្មែរមានឈ្មោះថា ត្រា ចាន់ស្រីលីន ដែលបានទិញដីធ្វើរមណីយដ្ឋាននៅកំពត ហើយវិវាទដីធ្លីនេះត្រូវបានបញ្ចប់ទាំងស្រុងដោយលោក Peter ទទួលបានប្រាក់ដើមចំនួន ៥២ម៉ឺនដុល្លារមកវិញ រួមជាមួយនឹងប្រាក់ចំណេញ៥០% ពីការលក់ដីមួយនោះ។ អ្វីដែលកាន់តែពិសេសសម្រាប់លោក Campbell Peter Mark គឺលោកត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរដល់រូបគាត់ដោយមានឈ្មោះថា “សែនសន្តិភាព”។ យោងតាមសំណេររបស់ឯកឧត្តម ដួង តារា បានអោយដឹងថា៖

    “សែនសន្តិភាព SEN Santepheap គឺជាឈ្មោះថ្មីរបស់ លោក ខេមប៊ែល ភីធឺ ម៉ាក (Campbell Peter Mark) ជនជាតិអូស្រាលី ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់ជូនគាត់ ហើយដែលព្រះមហាក្សត្រកម្ពុជាបានឡាយព្រះហស្ថលេខាកាលពីថ្ងៃទី ១៧ កក្កដា ថ្មីៗនេះ។ សំណាងមែន លោក​ សន្តិភាព!សង្ឃឹមថា ចាប់ពីពេលនេះទៅ លោក សន្តិភាព​នឹងបានរស់នៅមានសេចក្តីសុខ ហើយមានសិទ្ធិពេញលេញក្នុងនាមជាពលរដ្ឋខ្មែរដែលជាឱកាសសម្រាប់ជីវិតរស់នៅចុងក្រោយលើទឹកដីកម្ពុជា!ខ្ញុំបាទសូមគោរពអរគុណសម្តេចតេជោប្រមុខដឹកនាំចំពោះក្តីមេត្តាករុណា និងក្តីស្រឡាញ់ដ៏ធំធេងបំផុតដែល​ សម្តេច​ តែងតែមានចំពោះពលរដ្ឋទូទៅដោយគ្មានការរើសអើងអ្វីឡើយ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង៕ អរគុណសន្តិភាព”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay