ខ្មែរណូត

ស្វែងរក

  • PR

    សេចក្តីប្រកាសព័ត៌មាន ​វេទិកាឧស្សាហកម្មដែក៖ ដាក់ប្រទេសកម្ពុជានៅលើ ផែនទីឧស្សាហកម្មដែកពិភពលោក

    BY Khmernote Media May 18, 2018
    សេចក្តីប្រកាសព័ត៌មាន ​វេទិកាឧស្សាហកម្មដែក៖ ដាក់ប្រទេសកម្ពុជានៅលើ ផែនទីឧស្សាហកម្មដែកពិភពលោក

    ភ្នំពេញថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ សម្ព័ន្ធ​ក្រុមហ៊ុន អាយ អេស អាយ គ្រុប ថ្ងៃ​នេះ​រៀបចំ​កម្មវិធី «​វេទិកា​ឧស្សាហកម្ម​ដែក៖ ដាក់​ប្រទេស​កម្ពុជា​នៅ​លើ ផែនទី​ឧស្សាហកម្ម​ដែក​ពិភពលោក» នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra Hotel ក្នុង​ទិសដៅ​ក្នុង​ការ​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​វិស័យ​សំណង់​ទូទៅ និង​  ​​វិស័យ​សំណង់​ពាក់ព័ន្ធ​នឹង​គ្រោង​បង្គំ​ដែក​របស់​ប្រទេស​កម្ពុជា និង ការ​ពិចារណា​ទៅ​លើ​ការ​អភិវឌ្ឍ​នា​ពេល​ អនាគត ក្នុង​ឧស្សាហកម្ម​​ដែក។​​

    ប្រទេស​កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់ ហើយ​វិស័យ​សំណង់​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស។ ដូច្នេះហើយ វេទិកា​ឧស្សាហកម្ម​ដែក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​នេះ នឹង​ត្រួតពិនិត្យ និង សិក្សា អំពី​ការ​អភិវឌ្ឍ​ក្នុង​ពេល​បច្ចុប្បន្ន នៃ​ឧស្សាហកម្ម​ដែក និង លទ្ធភាព​ក្នុង​ការ​ផលិត​ដែក​ក្នុង​ប្រទេស​កម្ពុជា។

    លើស​ពី​នេះ​ទៀត វេទិកា​នេះ មាន​ការ​ពិភាក្សា​យ៉ាង​ស៊ី​ជម្រៅ​អំពី​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ និង ​តម្លៃ​ក្នុង​តំបន់ ក៏ដូចជា ការ​ប្រើប្រាស់​ដែក ក្នុង​ការ​ជួយ​គាំទ្រ​ដល់​វិស័យ​សំណង់ និង  រោងចក្រ​របស់​កម្ពុជា។

    លោក កាំង ឡេង អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប បានបញ្ជាក់ថា៖ «ក្នុងនាមជា តួអង្គសំខាន់មួយក្នុងខ្សែសង្វាក់តម្លៃនៃឧស្សាកម្មដែក យើងជឿជាក់ថា វាគឺជាពេលវេលាដ៏ត្រឹមត្រូវមួយ ក្នុងការរៀបចំវេទិកានេះ ដោយអរគុណទៅដល់កត្តាសំខាន់ៗមួយចំនួន។ ទីមួយ កត្តាស្ថិរភាពនយោបាយ ដែលនាំឲ្យសេដ្ឋកិច្ចមានការរីកចម្រើន​គួរឲ្យកត់សម្គាល់នៅរយៈពេល២ ​ទសវត្សរ៍ចុងក្រោយនេះ។ ទី២ គឺការ ​​​​​​​​​​​​​​ប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឧស្សាហូបនីយកម្ម ដែលបានបង្ហាញយ៉ាងច្បាស់នៅក្នុង «គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥» ដែលមានទិសដៅក្នុ្ងងការនាំប្រទេសកម្ពុជា ឆ្ពោះទៅកាន់រចនាសម្ព័ន្ធឧស្សាហកម្ម ដើម្បី ក្លាយជាឧស្សាហកម្មតម្លៃបន្ថែមខ្ពស់។»

    វេទិកានេះ​ ចូលរួមដោយថ្នាក់ដឹកនាំប្រហែល៣០០នាក់ មកពីស្ថាប័នរាជរដ្ឋាភិបាល វិស័យ​ឯកជន និង ស្ថាប័ន​ ស្រាវជ្រាវ ហើយក៏មានអ្នកវិនិយោគទាំងក្នុងស្រុក និង បរទេសផងដែរ។

    ក្នុង​វេទិកា​ពេញ​មួយ​ថ្ងៃ​នេះ មាន​កិច្ចពិភាក្សា​សំខាន់ៗ​ចំនួន៣។ ការ​ពិភាក្សា​ទី១ ក្រោម​ប្រធានបទ​ «ការ​អភិវឌ្ឍ នៃ​ឧស្សាហកម្ម​ដែក​ក្នុង​ប្រទេស​កម្ពុជា៖ ​ពេល​អនាគត​ និង បញ្ហា​ប្រឈម»។ ការពិភាក្សាទី២  គឺផ្ដោត​ទៅ​លើ​ «ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ដែក​ក្នុង​តំបន់​អាស៊ាន៖ ឱកាស និង បញ្ហា​ប្រឈម» និង ចុងក្រោយ គឺ«ទិសដៅ​រីកចម្រើន​ សម្រាប់​ឧស្សាហកម្ម​ដែក​ក្នុង​ប្រទេស​​កម្ពុជា»។
    ក្នុង​កិច្ច​ពិភាក្សា​នីមួយៗ  គឺ​មាន​ការ​ចូលរួម​ដោយ​អ្នក​ជំនាញ​សំខាន់ៗ​ ទាំង​ជាតិ និង អន្តរជាតិ ដែល​សុទ្ធតែ​មាន​បទពិសោធន៍​ស៊ីជម្រៅ​ចំពោះ​ប្រធាន​បទ​នីមួយៗ ដូច្នេះ​ហើយ​ពួកគេ​នឹង​ចែករំលែក​ចំណេះ​ដឹង​ដ៏​អស្ចារ្យ និង ទស្សន​សំខាន់ៗ​របស់​ខ្លួន​។

    វេទិកា​នេះ ត្រូវ​បាន​សហការ​​រៀបចំ​ដោយ​បុត្រ​សម្ព័ន្ធ​អាយ អេស អាយ គ្រុប​ចំនួន៤ រួមមាន ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ក្រុមហ៊ុន Fuxin Steel Buildings ក្រុមហ៊ុន Chungkang Steels Structure Cambodia (CSSC) និង ក្រុមហ៊ុន Mekong Materials Enterprise (MME)។

    កន្លង​មក​មុន​ពេល​រៀបចំ​កម្មវិធី​នេះ សម្ព័ន្ធ​ក្រុមហ៊ុន​អាយ អេស អាយ គ្រុប ក៏​បាន​រៀបចំ​កម្មវិធី​មួយ​ស្តី​ពី «ការ​លេច​ឡើង​នៃ​អគារ​ខ្ពស់​ៗក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ Raffles Hotel Le Royal ដោយ​មាន​ការ​ចូល​រួម​ពី​បុគ្គល​សំខាន់ៗ​ជា​ច្រើន កាល​ពី​ថ្ងៃ​ទី​៧ ខែ មីនា ឆ្នាំ​២០១៨។

    ព័ត៌មានបន្ថែម សូមទាក់​ទង៖
    -​ លោក​ សាមិត្ត វឌ្ឍនៈឧត្តម ប្រធានផ្នែកទំនាក់ទំនង​សាធារណៈ​ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ​​ តាមរយៈ អ៊ីម៉ែល vatnakoudom.samith@isisteel.com.kh ឬចូលទៅកាន់គេហ​ទំព័រ http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI STEEL

    Share This Post:
    MPO4D jitutoto mpo4d Mpoplay