ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងវប្បធម៌ “ នាងខ្ញុំ សូមអោនក្បាលគោរពលាលោកគ្រូជាលើកចុងក្រោយ ដោយក្តីស្រណោះអាល័យ គ្មានថ្ងៃបំភ្លេចបានឡើយ”
BY Khmernote Media
July 20, 2020
នៅមុននេះបន្តិចក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញលិខិតដំណឹងមរណៈភាពរបស់លោកតា ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន ដែលលោកបានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដោយជរាពាធ។ លោកតា ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន គឺជាវិរៈសិល្បៈករជើងចាស់ ដែលគេចាត់ទុកថាជាព្រឹទ្ធាចារ្យសិល្បៈដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត មរណៈភាពរបស់លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន គឺជាការបាត់បង់នូវមរតកមនុស្សរស់ ដែលមានទេពកោសល្យមួយរូបរបស់កម្ពុជា។

ក្នុងនោះលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបង្ហោះសារមួយឃ្លាថា៖ “សូមវិញ្ញាណខន្ធ័លោកគ្រូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។ នាងខ្ញុំ សូមអោនក្បាលគោរពលាលោកគ្រូជាលើកចុងក្រោយ ដោយក្តីស្រណោះអាល័យ គ្មានថ្ងៃបំភ្លេចបានឡើយ។”
