ព័ត៌មានជាតិ
ស្ត្រីម្នាក់វ័យអាយុ ៤៩ឆ្នាំ ករណីជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបាន និងដកហូតគ្រឿងញៀនបាន ៥៨កញ្ចាប់
BY Khmernote Media
July 20, 2020
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៦:០០នាទី កំលាំងជំនាញនៃអធិការដ្នានគរបាលខណ្ខមានជ័យបានបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលរហូតដល់ទៅ ៥៨កញ្ចាប់ ។

នៅត្រង់ចំនុចភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី២ ក៏បានឃាត់ខ្លួនជនសង្សយ័ម្នាក់ឈ្មោះ សុខ ថន ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
+ វត្ថុតាង និងសម្ភារៈដកហូតរួមមាន៖
ក្រាមពណ៌សថ្លាចំនួន ៥៥កញ្ចាប់ថង់តូច នឹង០៣កញ្ចាប់ថង់ធំល្មម ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្នាននគបាលខណ្ខមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕




ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ