ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួររកឃើញករណីកូវីដ១៩ ថ្មីបន្ថែម ១២៣នាក់ ដែលនាំឱ្យករណីសរុបមានដល់ ៤៨,០៣៥ ករណី

    BY autoadmin July 20, 2020
    សាំងហ្គាពួររកឃើញករណីកូវីដ១៩ ថ្មីបន្ថែម ១២៣នាក់ ដែលនាំឱ្យករណីសរុបមានដល់ ៤៨,០៣៥ ករណី

    ក្រសួងសុខាភិបាលបាននិយាយថា សាំងហ្គាពួររកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ១២៣នាក់ សម្រាប់ថ្ងៃច័ន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ ដោយក្នុងនោះមានករណីក្នុងសហគមន៍ចំនួន ១១នាក់ ខណៈករណីនាំចូលមាន ២នាក់ ផងដែរ។ តួលេខនេះនាំឱ្យមានករណីសរុបនៅក្នុងប្រទេសមានដល់ ៤៨,០៣៥ ហើយការស្លាប់សរុបមាន ២៧ នាក់ដដែល។ ក្រសួងបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពបឋមថា ករណីនាំចូលទាំង ២ ត្រូវបានគេដាក់នៅដោយឡែកភ្លាមៗនៅពេលមកដល់សាំងហ្គាពួរ។

    សាំងហ្គាពួរក៏កំពុងស្ថិតនៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការរបស់ខ្លួនឡើងវិញ ដោយមានការបើកអាជីវកម្មជាបណ្ដើរៗ បន្ទាប់ពីរយៈពេលរឹតត្បឹតអស់ជាច្រើនថ្ងៃទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ កាលពីថ្ងៃអាទិត្យនេះកន្លែងហាត់ប្រាណ និងសាលរោងកុនមួយ ស្ថិតក្នុងចំណោមទីតាំងដែលត្រូវបានបន្ថែមទៅក្នុងបញ្ជីអ្នកជំងឺ COVID-19 ធ្លាប់បានឆ្លងកាត់ មុនពេលដែលពួកគេត្រូវបានគេរកឃើញថាបានឆ្លងជំងឺ។ ពោលគឺសាំងហ្គាពួរនឹងជូនដំណឹងអំពីកន្លែងណាខ្លះដែលអ្នកជំងឺធ្លាប់បានទៅ ដើម្បីឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន និងតាមដានសុខភាពរបស់ពួកគេ។ ចំណែកទូទាំងពិភពលោកឥឡូវនេះមានករណីសរុបចំនួន ១៤.៦​ លានករណី ខណៈស្លាប់មានដល់ ៦០ម៉ឺននាក់ហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: