ក្តៅៗ! អ្នកលក់ឡេ ផ្គើនប្រសាសន៍សម្តេចតេជោ ម្នាក់ទៀត ត្រូវបានការិយាល័យជំនាញ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បេីកការស្រាវជ្រាវ ក្រោយស្លៀកពាក់សិចស៊ីជ្រុល
កាលពីពេលកន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍ម្តងរួចមកហើយទាក់ទងទៅនឹងអ្នកលក់ឡេដែលស្លៀកពាក់សិចស៊ី ដោយតម្រូវអោយបញ្ឈប់សកម្មភាពបែបនេះ ព្រោះវាបានប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ហើយក៏ធ្លាប់បានឃាត់ខ្លួនអ្នកលក់ឡេតាមអនឡាញម្នាក់ឈ្មោះថា ថៃ ស្រីនាង ម្តងរួចមកហើយដោយសារតែផ្គើននឹងប្រសាសន៍របស់សម្តេច។ ថ្មីៗនេះស្រាប់តែមានម្ចាស់គណនី Facebook ម្នាក់ទៀតឈ្មោះថា Saran Narita បានស្លៀកពាក់សិចស៊ីហួសថ្លែង ដែលអាចនឹងមានវាសនាមិនខុសពី ថៃ ស្រីនាង ដែរមើលទៅ។

យោងតាមការចុះផ្សាយរបស់លោក ផែង វណ្ណៈ បានរៀបរាប់អោយដឹងថា៖ “ឯកឧត្ដមឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជា ស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងនៅមុននេះបន្តិចថា ឯកឧត្ដមឧត្ដមសេនីយ៍ឯក បានកំពុងបញ្ជាអោយ ការិយាល័យជំនាញ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បេីកការស្រាវជ្រាវដេីម្បីនាំខ្លូនម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ Saran Narita ដែលបានបង្ហោះរូបវីដេអូ សិចស៊ី ហួសហេតុធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស និង សេចក្ដីថ្លៃថ្នូរ របស់ស្ត្រីខ្មែរ ។ ជាពិសេសបំពាននឹងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមិនអនុញ្ញាតអោយ អ្នកលក់តាមអនឡាញ ឡាយលក់ផលិតផលរបស់ខ្លួនបញ្ចេញភាពសិចស៊ីហួសហេតុនោះទេ ។ សង្ឃឹមថា ព្រាយ ហ្វេសប៊ុក ទេីបនឹងរះនេះនឹងបានចូលមកវាស់កំពស់ឆាប់ៗមិនខាន ។”

