ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមហ៊ុន ជា និយាយអ្វីខ្លះ ពីបុរសម្នាក់ដែលហ៊ានប្រថុយជីវិតចូល​ទៅ​រកកូនស្រីម្ចាស់ផ្ទះកំពុង​ជាប់​ខ្លួនក្នុងអគ្គីភ័យកំពុង​ឆាប​ឆេះ​ខ្លាំង​

    BY Khmernote Media July 20, 2020
    ឯកឧត្តមហ៊ុន ជា និយាយអ្វីខ្លះ ពីបុរសម្នាក់ដែលហ៊ានប្រថុយជីវិតចូល​ទៅ​រកកូនស្រីម្ចាស់ផ្ទះកំពុង​ជាប់​ខ្លួនក្នុងអគ្គីភ័យកំពុង​ឆាប​ឆេះ​ខ្លាំង​

    កាលពីថ្មីៗនេះមានករណី​ផ្ទុះ​ហ្គាសខាង​ក្រោយ​វត្ត​កោះ​ ខណ្ឌ​ដូនពេញ​ លេី​វិថី​ត្រសក់​ផ្អែម សាហាវ​យ៉ាង​រន្ធត់ ហើយមានបុរសម្នាក់ប្រថុយជីវិតចូល​ទៅ​រកកូនស្រីម្ចាស់ផ្ទះកំពុង​ជាប់​ខ្លួនក្នុងផ្ទះ​កំពុង​ឆាប​ឆេះ​ខ្លាំង​នោះ​ ​ទំរាំរកឃេីញនៅលេីឡៅតឿ រួចបីយកចេញមកខាងក្រៅ​ រត់រកឡានពេទ្យ​បញ្ជូនទៅសង្គ្រោះ​ តែអកុសល​ក្មេងស្រីដែលជាកូនម្ចាស់ផ្ទះ​បានស្លាប់បាត់ទៅហេីយ។ មុននេះបន្តិចឯកឧត្តមហ៊ុន ជា បានបង្ហោះឲ្យដឹងថា៖

    “អ្វីដែលគាត់បានជួយក្មេងស្រីតូចនៅក្នុងហេតុការណ៍ភ្លើងឆេះផ្ទុះធុងហ្គាសគឺចេញពីចិត្តពិតៗខ្ញុំស្គាល់គាត់តាំងពីតូច គឺគាត់តែងតែចេះជួយអ្នកជិតខាងនិងអ្នកដទៃជានិច្ច តែគាត់ធ្លាប់ប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំពាក់សំលៀកបំពាក់ នគរបាលជាតិ 🇰🇭 គាត់ថាចង់ចូលបំរើជាតិដែរ តែគាត់ថាគ្មានឱកាស និងសមត្ថភាពចូលទេ ឪ អើយ (គាត់ហៅខ្ញុំថា ឪ) បើអាចជួយគាត់អោយបានចូលបំរើជាតិគឺល្អ មនុស្សក្លាហាន ហ៊ានប្រថុយជីវិតជួយមនុស្សជាតិ ចឹង បាទ នេះជាការគិតរបស់ខ្ញុំ បាទទេ ❤️🇰🇭❤️🕊 ដូចធ្លាប់មានហេតុការណ៍ភ្លើងឆេះនៅប្រទេស បារាំង ប៉ុន្មានឆ្នាំមុនចឹង ❤️👍🏻👍🏻👍🏻 🙏🏻 ខ្ញុំសូមរួមថវិកា ២០០០០០០ ៛ ជូនដល់គ្រួសារសពផងដែរតាមរយៈ ប្អូនប្រុស ខ្លាង អ្នកដែលបានចូលទៅជួយ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay