កូវីដ-១៩
BREAKING NEWS – ក្រសួងរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មីចំនួន២៦នាក់ទៀត សុទ្ធតែជនជាតិខ្មែរធ្វើដំណើរមកពីក្រៅប្រទេស និងជាសះស្បើយ០៤នាក់
BY Khmernote Media
July 21, 2020
នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន២៦នាក់ថ្មីបន្ថែមទៀត និងជាសះស្បើយបានចំនួន០៤នាក់ទៀត។

យោងតាមកាេបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានវីរុសកូវីដ១៩ទាំង២៦នាក់ខាងលើ គឺសុទ្ធតែជាបុរសជនជាតិខ្មែរ និងជាករណីនាំចូលទាំងអស់ ដោយមានបុរស៥នាក់ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអេហ្ស៊ីប, បុរស២០នាក់ទៀត ជាអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី និងបុរស០១នាក់ទៀតជាអ្នកធ្វើដំណើរជើងហោះហើរត្រង់មកពីប្រទេសកូរ៉េខាងត្បូង៕
