ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់បានក្មេងប្រុសវ័យអាយុ ១៧ឆ្នាំ ករណីជួញដូរសារធាតុជាតិញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខណ្ឌដូនពេញ

    BY Khmernote Media July 21, 2020
    ចាប់បានក្មេងប្រុសវ័យអាយុ ១៧ឆ្នាំ ករណីជួញដូរសារធាតុជាតិញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខណ្ឌដូនពេញ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ផ្នែកនគរបាលយុត្តិធម៌ និងប្រឆាំងគ្រឿងញៀន ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១កញ្ចប់ធំ ។

    ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កំលាំងជំនាញខណ្ឌប៉ុសិ៍្ត បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦:០០នាទី កំលាំងសមត្ថកិច្ចយើងបានធ្វើការល្បាតនៅក្នុងមូលដ្ឋានទៅដល់ចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ វណ្ណ សំណាង ហៅជ្រូកតូច ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក ស្នាក់នៅបុរីកីឡា ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

    + រួមនឹងវត្ថុតាងដកហូត៖
    – ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ធំ (មួយកញ្ចប់ធំ) ។
    – ចំពោះករណីនេះកំលាំងជំនាញខណ្ឌប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕

    ប្រភព៖ ផ្នែកនគរបាលយុត្តិធម៌ និងប្រឆាំងគ្រឿងញៀន ខណ្ឌដូនពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay