ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្អើលទាំងព្រឹក អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងនៅជិតស្តុបបូកគោ សំណាងមិនរាលដាលដល់ផ្ទះអ្នកជិតខាង

    BY Khmernote Media July 22, 2020
    ផ្អើលទាំងព្រឹក អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងនៅជិតស្តុបបូកគោ សំណាងមិនរាលដាលដល់ផ្ទះអ្នកជិតខាង

    រាជធានីភ្នំពេញ​ ៖​ នៅវេលាម៉ោង ០៧ ននិង៥០​ នាទីព្រឹក ថ្ងៃ អង្គារ ២កើត​ ខែស្រាពណ៍​ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅចំណុចផ្លូវម៉ៅសេទុងភូមិ៩ សង្កាត់ បឹងកេងកងទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ដោយម្ចាស់អាគារឈ្មោះ ហេង ផល្លីន ភេទ​ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ ​ មុខរបរ​ : អាជីវករ​។

    យោងតាមការបញ្ចាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អគ្គិភ័យនោះបានឆាបឆេះប្រភេទផ្ទះល្វែង (ទំហំ៣ម៉ែត្រ x ៨ម៉ែត្រ ) ដោយឆាបឆេះសំភារៈ ឯកសារទុកចោល សំភារៈមួយចំនួន និងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ និងមិនបណ្តាលឲ្យមានរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់ទៀតថា គ្រោះអគ្គិភ័យនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយត្រូវបានសមត្ថកិច្ចធ្វើការបាញ់ពន្លត់ទាំងស្រុង ដោយប្រើរថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៣គ្រឿង៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay