ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួរមានករណីជំងឺកូវីដ១៩ សរុបចំនួន ៤៨,៧៤៤ ករីណី បន្ទាប់ពីបានរកឃើញករណីថ្មីចំនួន ៣១០ នៅថ្ងៃនេះ

    BY autoadmin July 22, 2020
    សាំងហ្គាពួរមានករណីជំងឺកូវីដ១៩ សរុបចំនួន ៤៨,៧៤៤ ករីណី បន្ទាប់ពីបានរកឃើញករណីថ្មីចំនួន ៣១០ នៅថ្ងៃនេះ

    ក្រសួងសុខាភិបាលសាំងហ្គាពួរ (MOH) បាននិយាយថា ខ្លួនបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៣១០នាក់ គិតត្រឹមរសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ដោយក្នុងនោះមានការឆ្លងនៅក្នុងសហគមន៍ចំនួន ៧ និងករណីនាំចូលចំនួន ៦ ដែលនាំឱ្យករណីសរុបនៅក្នុងប្រទេសនេះមានដល់ ៤៨,៧៤៤ ករណី។ ភាគច្រើននៃអ្នកជំងឺថ្មីៗនៅតែជាពលករបរទេសកាន់ប័ណ្ណការងារ ដែលរស់នៅអន្តេវាសិកដ្ឋានរបស់ពលករដដែល។

    កាលពីថ្ងៃអង្គារសាំងហ្គាពួរបានរំសាយអ្នកជំងឺដែលបានជាសះស្បើយបន្ថែម ២១៣នាក់ ដែលនាំឱ្យការជាសះស្បើយសរុបមានដល់ ៤៤,៥៦៩ ករណី។ ឥឡូវនេះមានអ្នកជំងឺ ១៧០នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ខណៈមានអ្នកជំងឺចំនួន ៣,៦៣៥ ផ្សេងទៀតកំពុងសម្រាកនៅតាមសហគមន៍។ ចាប់តាំងពីជំងឺនេះបានវាយប្រហារសាំងហ្គាពួរតាំងតែពីខែកុម្ភៈ វាបានសម្លាប់មនុស្សចំនួន ២៧នាក់ រួចមកហើយ និងមាន ១៥នាក់ ទៀតបានស្លាប់បន្ទាប់ពីជាពីជំងឺ COVID-19 ប៉ុន្តែស្លាប់ដោយសារជំងឺផ្សេង។ ទូទាំងសកលលោកពេលនេះមានករណីសរុបចំនួន ១៥លាននាក់ ហើយការស្លាប់ក៏មានជាង ៦០ម៉ឺននាក់ហើយដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: