ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាហាវខ្លាំងណាស់!​ ស្ត្រីកម្មការិនីម្នាក់​ ត្រូវបានគេវាយ និងច្របាច់ក ហើយយកខ្សែភ្លេីងឆក់ដៃទៀត រួចចាក់សោរពីខាងក្រៅចោល ចុងក្រោយអ្នកជិតខាងមានក្លិនទើបដឹង

    BY Khmernote Media July 22, 2020
    សាហាវខ្លាំងណាស់!​ ស្ត្រីកម្មការិនីម្នាក់​ ត្រូវបានគេវាយ និងច្របាច់ក ហើយយកខ្សែភ្លេីងឆក់ដៃទៀត រួចចាក់សោរពីខាងក្រៅចោល ចុងក្រោយអ្នកជិតខាងមានក្លិនទើបដឹង

    រាជធានីភ្នំពេញ ៖ ស្ត្រីកម្មការនីម្នាក់ ត្រូវបានជនសង្ស័យវាយផ្ទៃមុខ និងច្របាច់ក ហើយយកខ្សែភ្លើងឆក់ដៃខាងស្ដាំបន្ថែមបណ្ដាលឲ្យស្លាប់ ក្នុងបន្ទប់ផ្ទះជួលជាន់ទី៤ ហើយគេចខ្លួនបាត់ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ហើយចាក់សោរបន្ទប់ពីខាងក្រៅ ដោយមិនមានអ្នកជិតខាងណាដឹងទេ រហូតដល់មានក្លិន ទើបនាំគ្នាដើររកមើល មើលឃើញទើបស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ចុះពិនិត្យមើលភ្លាមៗផងដែរ។

    ហេតុការណ៍នេះកើតឡើងនៅម៉ោង០៣រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចក្នុងបន្ទប់ផ្ទះជួលជាន់ទី៤ ផ្ទះលេខ១២៧D ជាប់ផ្ទះលក់ភេសជ្ជៈគ្រប់មុខយីហោ ម៉ាក់ស្រីពេជ្រ ម្ដុំលូប្រាំ លើកំណាត់ផ្លូវវេងស្រេង ភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ស្ត្រីរងគ្រោះ សួង ធី មានអាយុ៣៣ឆ្នាំ មុខរបរជាកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ផ្ទះជួលកើតហេតុ មានស្រុកកំណើតនៅភូមិខ្វិត ឃុំពាំងល្វា ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ ។

    តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា គាត់ជាអ្នកស្នាក់នៅបន្ទប់ជាន់ក្រោម ចេះតែមានក្លិនស្អុយ ហើយចេះតែឆ្ងល់ ទើបតែរសៀលនេះ គាត់បានប្រាប់ម្ចាស់ផ្ទះជួលឲ្យជួយដើររកមើល រហូតមកដល់បន្ទប់កើតហេតុ ឃើញចាក់សោរពីខាងក្រៅ ហើយកាន់តែធំក្លិនស្អុយខ្លាំង ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានចុះមកពិនិត្យមើល រួចបើកសោរចូលទៅឃើញស្ត្រីរងគ្រោះបានដេកស្លាប់លើពូកក្នុងបន្ទប់តែម្ដង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលឡើងតែម្តង ។

    ខណៈពេលនេះកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី៣ សហការជាមួយសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ចុះមកធ្វើការស៊ើបអង្កេតជុំវិញទីតាំងកើតហេតុហើយ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។ បើតាមការត្រួតពិនិត្យកោល្យវិច័យរបស់លោកក្រោមការពិនិត្យរបស់ឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យកោសល្យវិច្ឆ័យ រាជធានីភ្នំពេញ បានសន្ឋិដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពមានស្នាមវាយផ្ទៃមុខ និងច្របាច់ក ហើយយកខ្សែភ្លើងឆក់ដៃខាងស្ដាំបន្ថែមបណ្ដាលឲ្យស្លាប់ ជាអំពើឃាតកម្ម ។

    បច្ចុប្បន្នបច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានស្រាវជ្រាវ និងទាក់ទងរកសាច់ញាតិស្ត្រីរងគ្រោះ និងបានធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

     

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay