ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បាត់ម៉ូតូច្រើនថ្ងៃ ឥលូវនេះស្គាល់មុខចោរហើយ ម្ចាស់ម៉ូតូស្នើឲ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនសង្ស័យផង (មានវីដេអូ)

    BY Khmernote Media July 22, 2020
    បាត់ម៉ូតូច្រើនថ្ងៃ ឥលូវនេះស្គាល់មុខចោរហើយ ម្ចាស់ម៉ូតូស្នើឲ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនសង្ស័យផង (មានវីដេអូ)

    រាជធានីភ្នំពេញ ៖ បុរសម្ចាស់ម៉ូតូម្នាក់បានរត់ទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលផ្សារកណ្ដាលទី១ភ្លាមៗ បន្ទាប់ពីត្រលប់មកពីមិនឃើញម៉ូតូរបស់ខ្លួន ត្រូវបានចោរលួចកាច់ក.យកទៅបាត់ស្រមោល តែមកទល់ពេលនេះឃើញមុខចោរច្បាស់ហើយតាមកាមេរ៉ាសុវត្ថិភាព ព្រោះប៉ុន្មានថ្ងៃនេះ ជនរងគ្រោះជិះដើររកដោយខ្លួនឯង រហូតសុំឆែកកាមេរ៉ាសុវត្ថិភាពគេយកមកឃើញ មុខចោរហើយ និងស្នើដល់សមត្ថកិច្ចជួយស្រាវជ្រាវយកម៉ូតូរបស់ខ្លួនមកវិញផង។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៥:៣០នាទីរសៀល កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចតូបលេខ២៧-២៨ ផ្លូវលេខ១៥៤ កែងផ្លូវលេខ៥ ភូមិ៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ម៉ូតូដែលចោរលួចយកទៅបាត់នោះ ម៉ាកហុងដាស្កូបពីអាយ(Honda Scoopy I) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IG-5248 ម្ចាស់ដើមឈ្មោះស្ងួន ម៉ាលីនីន និងម្ចាស់បច្ចុប្បន្នឈ្មោះ ចាន់ ធីតា ។

    តាមសម្ដីជនរងគ្រោះឈ្មោះ ចាន់ ធីតា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៧១០ ភូមិទួលតាគុជ សង្កាត់ព្រៃស ខណ្ឌដង្កោ មុខរបរលក់ដូរ បានអោយដឹងថា នៅមុនកើតហេតុ កាលពីវេលាម៉ោង១៣:៣០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ រូបគេបានត្រឡប់មកពីទិញបាយវិញ ដោយយកម៉ូតូទៅទុកផ្ញើនៅកន្លែងផ្ញើម៉ូតូកន្លែងកើតហេតុខាងលើ លុះដល់វេលាម៉ោង១៣:៣០នាទីរសៀល ប្អូនប្រុសឈ្មោះ បុត្រ បានមកប្រាប់ខ្ញុំថា អត់ឃើញម៉ូតូរបស់ខ្ញុំទេ ទើបខ្ញុំបានចេញទៅមើល ស្រាប់តែបាត់តែម្ដង ។ បច្ចុប្បន្នជនរងគ្រោះបានទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារកណ្ដាលទី១ ដើម្បីធ្វើការស្រាវជ្រាវរកម៉ូតូរបស់ខ្លួន រួមទាំងតាមរកជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផង។

    បើតាមគណនេយ្យហ្វេសប៊ុកជនរងគ្រោះឈ្មោះ Chan Thida បានបង្ហោះដូច្នេះថា “ពេលនេះឃើញច្បាស់ហើយ លោកចោរឃើញមុខហើយបើចាប់មិនបានទៀត មិនដឹងថាត្រូវនិយាយយ៉ាងណាទៀតទេ ព្រោះប៉ុន្មានម៉ានថ្ងៃនេះខ្ញុំជិះដើររកម្នាក់ឯង រហូតរកឃើញcamera ដែលឃើញមុខចោរហើយដល់ពេលសូមបងៗប៉ូលីសជួយយកម៉ូតូមកវិញផង🙏🙏🙏ជួយshare អោយបានច្រើនផងបងប្អូន បាត់នៅម្ដុំផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ។

    មុននេះបន្តិច ថ្ងៃអាទិត្យទី១២ខែ០៧ ឆ្នាំ២០២០ ប្រហែលម៉ោង2pmទៅ4pm នៅម្ដុំខាងជើងទល់មុខ វត្តឧណ្ណាឡោម ជាប់ផ្លូវ154 ជិតផ្សារកណ្ដាល លេខតូបលេខ7នឹងលេខ8 ខ្ញុំបានបាត់ម៉ូតូHonda Scoopy I ផ្លាកលេខ ភ្នំពេញ 1IH 8248 បើបងប្អូនបានឃើញសូមទំនាក់ទំនង់មកលេខ 089929922 សង្ឈឹមថាបងប៉ូលីសសង្កាត់ផ្សារកណ្ដាល .នឹងអាចចាប់ចោរបាននឹងតាមយកម៉ូតូមកវិញ (សូមអរគុណ នឹងសូមស៊ែរផងបងប្អូន🙏🙏🙏)”៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay