ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    KTV មួយកន្លែងនៅក្រុងតាខ្មៅ បំពានបំរាមរបស់អាជ្ញាធរ លួចបើកបន្ទប់ឲ្យភ្ញៀវចូលច្រៀងខារ៉ាអូខេ

    BY Khmernote Media July 23, 2020
    KTV មួយកន្លែងនៅក្រុងតាខ្មៅ បំពានបំរាមរបស់អាជ្ញាធរ លួចបើកបន្ទប់ឲ្យភ្ញៀវចូលច្រៀងខារ៉ាអូខេ

    ខេត្តកណ្តាល ៖ យប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ អនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំដោយលោកស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យអន្តរាគមន៍ សហការជាមួយកម្លាំងអធិការនគរបាលក្រុងតាខ្មៅ និងអាជ្ញាធរក្រុងតាខ្មៅ សង្កាត់តាខ្មៅ បានចូលរួមចុះពិនិត្យទីតាំងខារ៉ាអូខេឈ្មោះ ហុង កុង KTV ស្ថិតនៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    ដែលមានម្ចាស់ទីតាំងឈ្មោះ យូ ស្រង់ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លទ្ធផលពិនិត្យឃើញថាទីតាំងឈ្មោះ ហុង កុង KTV បានបើកឲ្យភ្ញៀវចូលច្រៀងនៅក្នុងបន្ទប់ខារ៉ាអូខេជាក់ស្តែងមានមួយបន្ទប់ ។ អាជ្ញាធរក្រុងតាខ្មៅ បានធ្វើកិច្ចសន្យា និងណែនាំឲ្យម្ចាស់ទីតាំងគោរពតាមសេចក្តីជូនដំណឹងលេខ១២៦៩ សជណ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្តាល៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay