ទិញ១ បាន៥ ពី Konfulon ក្នុងឱកាសសម្ភោធ Konfulon Store ទាំង៣ សាខាក្នុងពេលតែមួយ
ក្នុងឱកាសបើកសម្ភោធ Konfulon Store ទាំង៣សាខា នៅថ្ងៃទី ២០ ខែឧសភា ខាងមុខនេះក្រុមហ៊ុនចែកចាយគ្រឿងបរិក្ខារទូរស័ព្ទឈានមុខគេ បានរៀបចំការថែមជូនជាពិសេសសម្រាប់អតិថិជនដែលជាវផលិតផល Konfulon ពី Konfulon Store ទាំង៣សាខារួមមានសាខា ក្រុងតាខ្មៅ (នៅលើផ្លូវជាតិលេខ 21A ផ្លូវទៅស្អាង ខាងត្បូងរង្វង់មូលលោកតាខ្មៅ ២០០ ម៉ែត្រ) សាខាស្ទឹងមានជ័យ (នៅជិតវិទ្យាស្ថានពាណិជ្ជសា្រស្ត ផ្លូវវេងស្រេង)
និងសាខាសែនសុខ (ជិតអាស៊ីអាគ្នេយ៍ឬជិតសាកលវិទ្យាល័យ UC) ហើយសម្រាប់ការថែមជូននេះផងដែរសម្រាប់អតិថិជនមួយរូបនឹងទទួលបានការថែមជូនតែម្តងតែប៉ុននោះ។



លោក គួ សុខអូន ប្រធានទីផ្សាររបស់ក្រុមហ៊ុនលក់គ្រឿងបរិក្ខារទូរស័ព្ទ Konfulon បានមានប្រសាសន៍ថា «ការបើក Show Room ថ្មីមួយនេះ គឺដើម្បីឲ្យអតិថិជន ងាយស្រួសក្នុងការរកជាវនូវផលិតផលល្អៗ ដែលក្រុមហ៊ុនបានដាក់លក់ និងមានការធានាជូនត្រឹមត្រូវ ពីក្រុមហ៊ុនក្នុងការជួសជុលពេញប្រាំមួយខែតែម្តង»។
លោកបានបន្តទៀតថា «ក្រុមហ៊ុនលក់គ្រឿងបរិក្ខារទូរស័ព្ទ Konfulon គឺមានឈ្មោះល្បីល្បាញជាយូរមកហើយ។ មួយវិញទៀត ផលិតផល Konfulon ក៏ត្រូវបានគេទទួលស្គាល់ពីគុណភាព គឺល្អក្នុងការប្រើប្រាស់។ ហើយការឈានជើងចូលមកក្នុងទីផ្សារប្រទេសកម្ពុជានេះ គឹតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ ហើយក៏មានឈ្មោះបោះសម្លេងខ្លាំងផងដែរនៅកម្ពុជា។»



គួរបញ្ជាក់ផងដែរថា Konfulon ជាក្រុមហ៊ុនចែកចាយគ្រឿងបរិក្ខារទូរស័ព្ទដែលមានរហូតដល់ទៅ១១ សាខាទូទាំងព្រោះរាជាណាចក្រកម្ពុជា នឹងមានលក់ផលិតផលជាច្រើនដូចជា Power Bank ឆ្នាំងសាកទូរស័ព្ទ ខ្សែសាកទូរស័ព្ទ កាសស្តាប់ត្រចៀក ឆ្នាំងសាកឥតខ្សែ និងផលិតផលជាច្រើនទៀតដែលសុទ្ធតែជាផលិតផលដែលមានគុណភាពខ្ពស់ស្របតាមបច្ចេកទេសអន្តរជាតិអាចធានាសុវត្ថិភាពជូនអ្នកប្រើប្រាស់បានផងដែរ។