ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខារ៉ាអូខេ ០៣កន្លែងនៅក្នុងក្រុងសៀមរាប ដែលល្មើសលួចបើកអាជីវកម្មត្រូវបានអាជ្ញាធរចុះផ្អាកអាជីវកម្ម

    BY Khmernote Media July 23, 2020
    ខារ៉ាអូខេ ០៣កន្លែងនៅក្នុងក្រុងសៀមរាប ដែលល្មើសលួចបើកអាជីវកម្មត្រូវបានអាជ្ញាធរចុះផ្អាកអាជីវកម្ម

    ខេត្តសៀមរាប៖ នាយប់ថ្ងៃពុធ ០២កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្ត សហការជាមួយតំណាងរដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប ។

    បានចុះផ្អាកសកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ខារ៉ាអូខេ (KTV) ០៣កន្លែងដែលមានឈ្មោះ ៖
    1. ខារ៉ាអូខេ ម៉ាយ វ៉យ My Voice KTV
    2. ខារ៉ាអូខេ ពន្លឺ គ្រួសារ Ponleu Krousar KTV
    3. ខារ៉ាអូខេ សំនៀងគ្រួសារ Samnieng Krousar KTV

    មានទីតាំងនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលមិនមានច្បាប់អនុញ្ញាតអាជីវកម្ម និងលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩។ ក្រុមការងារចំរុះបានធ្វើកំណត់ហេតុ និងណែនាំអោយម្ចាស់អាជីវកម្មផ្អាកអាជីវកម្មរបស់ខ្លួន និងដាក់ពាក្យស្នើស៉ំុច្បាប់អោយបានត្រឹមត្រូវ ហើយរង់ចាំការណែនាំរបស់រាជរដ្ឋាភិបាលជាថ្មី ទើបអាចបើកដំណើរការអាជីវកម្មបានវិញ ។

    ប្រភព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay