រថយន្ត

រថយន្ត Lexus NX 300h F Sport ស៊េរីឆ្នាំ2021 ចេញមុខហើយ ជាប្រភេទ Limited Edition មានលក់តែ 1,000 គ្រឿង

BY
autoadmin
July 23, 2020

ទីបំផុត Lexus បានបញ្ចេញម៉ូដែល NX ស៊េរីថ្មីឆ្នាំ2021 ដែលប្រើប្រាស់ Hybrid platform និងការរួមបញ្ចូលគ្នានៃកញ្ចប់របស់ F Sport ជាមួយនឹងលក្ខណៈពិសេសរបស់ Black Line ទាំងខាងក្នុងនិងក្រៅ ដែមើលទៅកាន់តែទំនើបនិងសង្ហារជាងមុន។ រថយន្ត Lexus NX 300h F Sport ស៊េរីឆ្នាំ 2021 នឹងមានតែ 1,000 គ្រឿងប៉ុណ្ណោះ សម្រាប់លក់ចេញទូទាំងពិភពលោក ហើយវានឹងត្រូវផលិតឡើងក្នុងរយៈពេល 3ខែទៀត ជាមួយនឹងតម្លៃស្ដង់ដារគឺ 46,810 ដុល្លារអាមេរិក ថ្លៃជាង NX300h Luxury ប្រហែល 300ដុល្លារ និងថ្លៃជាង NX 300h ធម្មតាប្រហែល 7,390 ដុល្លារអាមេរិក។

រថយន្ត Lexus NX 300h F Sport ស៊េរីឆ្នាំ 2021 មានមកជាមួយនឹង3ពណ៌ឱ្យជ្រើសរើស គឺពណ៌ស ខ្មៅ និងទឹកសមុទ្រ ដែលជាពណ៌ទើបតែមកដល់ថ្មី។ ស៊េរីថ្មីនេះក៏នឹងអាចប្រើមុខងារបច្ចេកវិទ្យាបន្ថែមដូចជា Park Assist (ជំនួយការចត) និង Power Rear Door with Kick Sensor (បើកឃ្លុបក្រោយដោយគ្រានតែយកជើងលូកចុះក្រោម)។ ទាំង2មុខងាគឺបន្ថែមលើប្រព័ន្ធសុវត្ថិភាព Lexus Safety System+ 2.0 សម្រាប់គ្រួសារ NX រួមទាំងបច្ចេកវិទ្យារុករកអ្នកថ្មើរជើងពេលងងឹត និងបច្ចេកវិទ្យារកឃើញអ្នកជិះកង់ជាដើម។ ចំណែកទាក់ទងពីគ្រឿងម៉ាស៊ីនខាងក្នុង និងល្បឿនប៉ុនណា គឺនៅមុនទាន់លម្អិតនៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Motor1

Share This Post: