ព័ត៌មានជាតិ
អាសូរណាស់ ! បុរសអ្នករត់ម៉ូតូឌុបម្នាក់ ចុះទៅជួយក្មេងលង់ទឹក ចៃដន្យដួលបោកក្បាលនឹងល្បាក់ថ្មធ្លាក់ទឹក លង់ស្លាប់ខ្លួនឯង
BY Khmernote Media
July 23, 2020
ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅតំបន់ទឹកធ្លាក់ក្បាលឆាយ ខេត្តព្រះសីហនុ ដោយមានបុរសម្នាក់មានមុខរបរជាអ្នករត់ម៉ូតូឌុប បានដួលបោកក្បាលនឹងល្បាក់ថ្មធ្លាក់ចូលទឹក លង់ស្លាប់តែម្តង។ យោងតាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ចបានអោយដែរថា ជនរងគ្រោះមានឈ្មោះ ឈួន ឈា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្បែររោងចក្រញ៉ូស៊ីន ក្រុម៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានដដែលបានបន្តអោយដឹងទៀតថា ដំបូងឡើយមុនពេលកើតហេតុ បុរសរងគ្រោះបានចុះទៅជួយក្មេងម្នាក់ដែលរកលង់ទឹក ប៉ុន្តែ ចៃដន្យអាក្រក់ក៏ដួលបោកក្បាលខ្លួនឯងនឹងល្បាក់ថ្មធ្លាក់ទឹក លង់ស្លាប់ខ្លួនឯងតែម្តង ចំណែកឯក្មេងដែលរកលង់ទឹកនោះ រួចផុតពីគ្រោះថ្នាក់៕




